នាយកដ្ឋានកិច្ចការបណ្ដុះបណ្ដាល

អភិវឌ្ឍន៍គ្រូបង្រៀនដែលមានគុណភាពនៅគ្រប់ថ្នាក់អប់រំក្នុងប្រទេសកម្ពុជា

អំពីនាយកដ្ឋាន

ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងពង្រឹងគុណភាពអប់រំតាមរយៈការបន្ស៊ីប្រព័ន្ធអប់រំឱ្យ ស្របតាមនិ​ន្នាការអប់រំថ្នាក់តំបន់ និងសាកលលោកដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព​ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ យុទ្ធសាស្ត្រនេះមានគោលបំណងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបានគោលដៅខាងលើ ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងធានាឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន ជាមួយនឹងចំណេះដឹង ជំនាញ និងគុណតម្លៃ ដែលនាំឱ្យមានសុភាពល្អ កាយសម្បទា និងការសិក្សាពេញមួយជីវិត។ 

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើការពង្រឹងគុណភាពគ្រូបង្រៀន ដោយចាត់ទុកថា គ្រូបង្រៀននៅកម្ពុជាត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជាអ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយផ្តោតលើចំណុចសំខាន់ៗដូចតទៅ៖ 

  1. ការកែលម្អកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូ 
  2. ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន
  3. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប
  4. ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងគ្រប់គ្រង 
  5. ការផ្សាភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ 
  6. ការធានាគុណភាពនៃការបណ្ដុះបណ្ដាល

ចក្ខុវិស័យ

នាយកដ្ឋានកិច្ចការបណ្តុះបណ្តាលមានភារកិច្ច ដូចខាងក្រោម៖

  • អភិវឌ្ឍគោលនយោបាយ និងផែនការសកម្មភាពកែទម្រង់គ្រូបង្រៀនឱ្យឆ្លើយតបនឹងបរិវត្តកម្មអប់រំ
  • អភិវឌ្ឍផែនការតម្រូវការបណ្តុះបណ្តាលគ្រូបង្រៀន និងបុគ្គលិកអប់រំ
  • រៀបចំផែនការសកម្មភាពការងារ និងផែនការអភិវឌ្ឍសាលាគរុកោសល្យឱ្យក្លាយទៅជាមជ្ឍមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាលនិងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត និងសាលាអនុវត្តន៍ឱ្យក្លាយទៅជាសាលាគំរូ សាលាជំនាន់ថ្មី
  • អភិវឌ្ឍក្របខ័ណ្ឌ និងកម្មវិធីបណ្តុះបណ្តាលដំបូងសម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបឱ្យឆ្លើយតបនឹងបរិវត្តកម្មបច្ចេកវិទ្យា
  • អភិវឌ្ឍឯកសារបណ្តុះបណ្តាល និងឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃការបណ្តុះបណ្តាលគ្រូបង្រៀន
  • ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលាគរុកោសល្យ

បេសកកម្ម

គុណតម្លៃ

តួនាទី និងភារកិច្ច (អនុក្រឹត្យ)

  • ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រង និងការបង្រៀន និងរៀននៅតាមសាលាគរុកោសល្យ និងសាលាអនុវត្តន៍
  • រៀបចំការប្រឡងបញ្ចប់ការបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត
  • គ្រប់គ្រង វាយតម្លៃ និងផ្តល់អាជ្ញាបណ្ណវិជ្ជាជីវៈគ្រូបង្រៀនគ្រប់កម្រិត
  • សិក្សាស្រាវជ្រាវការអនុវត្តប្រព័ន្ធបណ្តុះបណ្តាល ដើម្បីធានាគុណភាពគ្រូបង្រៀនគ្រប់កម្រិត
  • ស្រាវជ្រាវគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗសម្រាប់គាំទ្រការបណ្តុះបណ្តាលគ្រូឧទ្ទេស និងគ្រូបង្រៀនគ្រប់កម្រិត
  • សម្របសម្រួលជាមួយនឹងដៃគូអភិវឌ្ឍវិស័យអប់រំ
  • សម្របសម្រួលអន្តរអង្គភាពចំណុះក្រសួង ទាំងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងអន្តរស្ថាប័ននៅក្រៅក្របខ័ណ្ឌក្រសួងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការងារការបណ្តុះបណ្តាល
  • រៀបចំបូកសរុបការងារបណ្តុះបណ្តាលប្រចាំត្រីមាស ធមាស នព្វមាស និងប្រចាំឆ្នាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកដ្ឋាន ឬអគ្គនាយកដ្ឋានរងទទួលបន្ទុក។

ទំនាក់ទំនង

  • លេខទូរស័ព្ទ៖ 097 567 983
  • អ៊ីមែល៖ ted@gmail.com