
ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ពាក់ព័ន្ធនឹងគម្រោង “ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម”។
នារសៀលថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “កិច្ចប្រជុំបើកការអនុវត្តគម្រោងសិក្សា” ក្រោមការគាំទ្រពី JICA ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។
២៦ មករា ២០២៦ | រាជធានីភ្នំពេញ




ចែករំលែក: