ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម

ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ពាក់ព័ន្ធនឹងគម្រោង “ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម”។

នាព្រឹក​ថ្ងៃពុធ​​ ១០កើត ខែមាឃ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៦​ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានដឹកនាំកិច្ចពិភាក្សាបន្ថែមជាមួយប្រតិភូ JICA ដើម្បីពង្រឹងទិសដៅអនុវត្តគម្រោងដោយពិនិត្យលើ សូចនាករនៃគម្រោង លំហូរហិរញ្ញវត្ថុ ការងារបច្ចេកទេសសំណង់ ក្រុមការងារទទួលខុសត្រូវគម្រោង ថេរវេលាអនុវត្តគម្រោង។ គម្រោងនេះមានគោលបំណងធានា​ការអភិវឌ្ឍកម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២ បូក ៤ និងបរិញ្ញាបត្របូក ១ ស្របតាមទិសដៅកំណែទម្រង់វិស័យអប់រំ និងការកសាងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់ សម្រាប់ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។

២៨ មករា ២០២៦ | រាជធានីភ្នំពេញ

ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម - Image 1
ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម - Image 2
ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម - Image 3
ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានគរុកោសល្យកំពង់ចាម - Image 4
ចែករំលែក: