
វគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសាលាគោលដៅក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលការសរសេរកម្មវិធីបញ្ញាសិប្បនិម្មិតដោយប្រើប្រាស់ Scratch
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ លោក ចាន់ តុលា ប្រធាននាយកដ្ឋានកិច្ចការវិក្រឹតការ បានចុះពិនិត្យ និងផ្ដល់អនុសាសន៍ ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការពង្រឹងសាលាគោលដៅក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលការសរសេរកម្មវិធីបញ្ញាសិប្បនិម្មិតដោយប្រើប្រាស់ Scratch" តាមផែនការ របស់ RTTC-based PLC Operational Plan 2026 ក្រោមគម្រោងរបស់ KOICA។
វគ្គសិក្សានេះផ្តោតសំខាន់លើ ការរៀនតាមការអនុវត្ត (Learning-by-Doing) ដោយអ្នកសិក្សានឹងអភិវឌ្ឍគម្រោង AI តូចៗ ដូចជា កម្មវិធីវិភាគអារម្មណ៍តាមរយៈមតិយោបល់ កម្មវិធីណែនាំដំណើរកម្សាន្ត Chatbot ប្រព័ន្ធទទួលស្គាល់រូបភាព និងសត្វចិញ្ចឹមនិម្មិត។ គម្រោងទាំងនេះត្រូវបានរចនាឡើងឱ្យមានភាពច្នៃប្រឌិត សមស្របតាមវ័យ និងស្របតាមគោលការណ៍អប់រំ AI សម័យថ្មី។







ចែករំលែក: