នាយកដ្ឋានកិច្ចការវិក្រឹតការ

ពង្រឹងគ្រូបង្រៀនតាមរយៈកម្មវិធីបណ្តុះបណ្តាល គុណវុឌ្ឍិ និងការលើកទឹកចិត្ត

អំពីនាយកដ្ឋាន

ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងពង្រឹងគុណភាពអប់រំតាមរយៈការបន្ស៊ីប្រព័ន្ធអប់រំឱ្យ ស្របតាមនិ​ន្នាការអប់រំថ្នាក់តំបន់ និងសាកលលោកដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព​ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ យុទ្ធសាស្ត្រនេះមានគោលបំណងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបានគោលដៅខាងលើ ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងធានាឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន ជាមួយនឹងចំណេះដឹង ជំនាញ និងគុណតម្លៃ ដែលនាំឱ្យមានសុភាពល្អ កាយសម្បទា និងការសិក្សាពេញមួយជីវិត។ 

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើការពង្រឹងគុណភាពគ្រូបង្រៀន ដោយចាត់ទុកថា គ្រូបង្រៀននៅកម្ពុជាត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជាអ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយផ្តោតលើចំណុចសំខាន់ៗដូចតទៅ៖ 

  1. ការកែលម្អកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូ 
  2. ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន
  3. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប
  4. ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងគ្រប់គ្រង 
  5. ការផ្សាភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ 
  6. ការធានាគុណភាពនៃការបណ្ដុះបណ្ដាល

ចក្ខុវិស័យ

នាយកដ្ឋានកិច្ចការវិក្រឹតការមានភារកិច្ច ដូចខាងក្រោម៖

  • គ្រប់គ្រង សម្របសម្រួល និងជំរុញការអនុវត្តតោលនយោបាយស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • អភិវឌ្ឍផែនការវិក្រឹតការបុគ្គលិកអប់រំឱ្យឆ្លើយតបនឹងបរិវត្តកម្មអប់រំ
  • ដំឡើងគុណវុឌ្ឍិគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា
  • គ្រប់គ្រងទិន្នន័យការវាយតម្លៃពីតម្រូវការនិងផែនការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • អភិវឌ្ឍក្របខ័ណ្ឌកម្មវិធីនិងឯកសារសម្រាប់ធ្វើវិក្រឹតការគ្រូឧទ្ទេស គ្រូបង្រៀន និងនាយកសាលារៀនគ្រប់

បេសកកម្ម

នាយកដ្ឋានកិច្ចការវិក្រឹតការមានភារកិច្ច ដូចខាងក្រោម៖

  • គ្រប់គ្រង សម្របសម្រួល និងជំរុញការអនុវត្តតោលនយោបាយស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • អភិវឌ្ឍផែនការវិក្រឹតការបុគ្គលិកអប់រំឱ្យឆ្លើយតបនឹងបរិវត្តកម្មអប់រំ
  • ដំឡើងគុណវុឌ្ឍិគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា
  • គ្រប់គ្រងទិន្នន័យការវាយតម្លៃពីតម្រូវការនិងផែនការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • អភិវឌ្ឍក្របខ័ណ្ឌកម្មវិធីនិងឯកសារសម្រាប់ធ្វើវិក្រឹតការគ្រូឧទ្ទេស គ្រូបង្រៀន និងនាយកសាលារៀនគ្រប់កម្រិត ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបឱ្យឆ្លើយតបនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល
  • អនុវត្តកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់បុគ្គលិកអប់រំគ្រប់ប្រភេទ
  • វាយតម្លៃនិងទទួលស្គាល់គុណភាពគ្រឹះស្ថានផ្តល់សេវាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់បុគ្គលិកអប់រំ និងកម្មវិធីសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

គុណតម្លៃ

តួនាទី និងភារកិច្ច (អនុក្រឹត្យ)

  • ពិនិត្យតាមដាននិងវាយតម្លៃគុណភាពការអនុវត្តកម្មវិធីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • វិក្រឹតការនិងដំឡើងគុណវឌ្ឍិគ្រូឧទ្ទេស គ្រូបង្រៀន និងនាយកសាលារៀនគ្រប់កម្រិត
  • គ្រប់គ្រងទិន្នន័យនិងក្រេឌីតការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • សិក្សាស្រាវជ្រាវ ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដើម្បីធានាគុណភាពបុគ្គលិកអប់រំ
  • សម្របសម្រួលជាមួយនឹងដៃគូអភិវឌ្ឍវិស័យអប់រំ
  • សម្របសម្រួលអន្តរអង្គភាពចំណុះក្រសួង ទាំងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងអន្តរស្ថាប័ននៅក្រៅក្របខ័ណ្ឌក្រសួងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការងារការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
  • ផ្តល់វិក្រឹតការនិងអភិវឌ្ឍធនធានមនុស្សដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកឬអគ្គនាយករងទទួលបន្ទុក។

ទំនាក់ទំនង

លេខទូរស័ព្ទ៖ 097 473 4783

ទាញយកកម្មវិធីរបស់យើង

Get it on Google PlayDownload on the App Store
Google Play
QR code for Google Play
App Store
QR code for App Store

ស្កេនដើម្បីបើក