ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​

ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃចន្ទ ៨ កើត ខែ​មាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦  លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកបណ្តុះបណ្តាល និងវិក្រឹតការ​បានអញ្ជើញជាគណៈអធិបតី​នៃពិធីបើកសិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស (Task-Based Teaching)" ក្រោម​ការសម្របសម្រួល ​SEAMEO TED និងការគាំទ្រពីកម្មវិធី ASEAN-UK SAGE ដោយមានការចូលរួម​​ពី​គ្រូឧទ្ទេស និងបុគ្គលិកអប់រំចំនួន ៣៣ នាក់ មកពីវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យខេត្តនានា។ សិក្ខាសាលានេះប្រព្រឹត្តទៅ​ ចាប់ពីថ្ងៃទី២៦ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២៦ ដើម្បី​ពង្រឹងសមត្ថភាពគ្រូឧទ្ទេសក្នុងការរចនាកិច្ចការសិក្សា​ដែលសមស្របតាមកម្រិតសមត្ថភាពសិស្ស បញ្ចូលវិធីសាស្ត្រផ្អែកលើពាក្យ (Lexical Approach) ការអភិវឌ្ឍជំនាញនិយាយ ស្តាប់ អាន និងសរសេរ ព្រមទាំងលើកកម្ពស់ការគិតវិភាគ និងការច្នៃប្រឌិតក្នុងថ្នាក់បឋមសិក្សា ដើម្បីធ្វើឱ្យលទ្ធផលសិក្សាកាន់តែប្រសើរឡើង។

សិក្ខាសាលានេះក៏ជាផ្នែកបញ្ចប់នៃគម្រោងសាកល្បងទី១ ASEAN-UK SAGE–MoEYS ដែលផ្តោតលើការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ (M&E) ក្នុងការអភិវឌ្ឍមូលដ្ឋានគ្រឹះអំណានភាសាខ្មែរ។ គម្រោងបានអនុវត្តសមាសភាគសំខាន់ៗរួមមាន៖ ការសង្កេតថ្នាក់រៀនតាមស្តង់ដា ការវិភាគសម្ភារៈសិក្សា និងការបង្កើតមូលដ្ឋានទិន្នន័យពាក្យប្រើញឹកញាប់ ៦,០០០ ពាក្យ សម្រាប់កម្រិតបឋមសិក្សា។

ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​ - Image 1
ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​ - Image 2
ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​ - Image 3
ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​ - Image 4
ពិធីបើក​សិក្ខាសាលាស្តីពី "​វិធីសាស្រ្តរៀបចំកិច្ចការសម្រាប់សិស្ស"​ - Image 5
ចែករំលែក: