
កិច្ចប្រជុំពិភាក្សាស្តីពី "ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តក្នុងវិស័យអប់រំ"
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តក្នុងវិស័យអប់រំ" ដែលផ្តោតលើការគ្រប់គ្រង និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ជំនួសគ្រូបង្រៀនថ្នាក់ពីរវេន គ្រូបង្រៀនថ្នាក់គួប និងការបញ្ជូលគ្រូបង្រៀនជាប់កិច្ចសន្យាក្នុងក្របខ័ណ្ឌ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារបំពេញបន្ថែមលើមុខវិជ្ជាឯកទេស ដែលកំពុងមានតម្រូវការនៅគ្រឹះស្ថានមធ្យមសិក្សា នៅបន្ទប់ប្រជុំនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ដោយមានការចូលរួមពីអគ្គនាយករង លោកប្រធាននាយកដ្ឋានកិច្ចការបណ្តុះបណ្តាល និងនាយកដ្ឋានកិច្ចការវិក្រឹតការ និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំគ្រូបង្រៀនទូទាំងប្រទេស ដោយការចូលរួមផ្ទាល់ និងតាម Online។




