
ជំនួបប្រជុំពិភាក្សា ស្តីពី "កិច្ចសហការក្នុងការអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសសម្រាប់គ្រូបង្រៀន"
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៤ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គការ edifyworld ចូលជួបជួបពិភាក្សាជាមួយសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហការក្នុងការអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសសម្រាប់គ្រូបង្រៀន។
Edifyworld គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសវិជ្ជាជីវៈដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលដំណើរការដោយចក្រភពអង់គ្លេស និងផ្តល់វិញ្ញាបនបត្រអន្តរជាតិ NOCN ESOL International ដែលទទួលស្គាល់ដោយ Ofqual (ចក្រភពអង់គ្លេស) និងមានសុពលភាពអចិន្ត្រៃយ៍។ កម្មវិធីសិក្សាត្រូវបានរៀបចំតាមកម្រិត CEFR ចាប់ពី A1 ដល់ C2 (រួមទាំងកម្រិតមូលដ្ឋាន A0) ផ្តោតលើជំនាញនិយាយ ស្តាប់ អាន និងសរសេរ ដោយអនុវត្តវិធីសាស្ត្រសិក្សាផ្តោតលើសិស្ស និងគាំទ្រដោយប្រព័ន្ធគ្រប់គ្រងការសិក្សាឌីជីថល (LMS)។
ក្នុងជំនួបនេះ ភាគី Edifyworld ក៏បានបង្ហាញពីបទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមដឹកនាំជាន់ខ្ពស់ ជាពិសេស លោកបណ្ឌិត Mark Windale ដែលមានបទពិសោធន៍ជាង ៣៥ ឆ្នាំ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងគម្រោង STEM ជាតិនានា ជាមួយក្រសួងអប់រំក្នុងបណ្តាប្រទេសជាច្រើន។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពសហការនាពេលខាងមុខដោយផ្តោតលើការពង្រឹងសមត្ថភាពភាសាអង់គ្លេសសម្រាប់គ្រូបង្រៀន។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសង្ឃឹមថានឹងបន្តកិច្ចសហការដើម្បី “លើកកម្ពស់ភាសាអង់គ្លេស ដើម្បីអនាគតកាន់តែប្រសើរ” សម្រាប់វិស័យអប់រំកម្ពុជា។




