កិច្ចពិភាក្សាស្តីពី​ "កិច្ចសហប្រតិបត្តិការគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជា"

កិច្ចពិភាក្សាស្តីពី​ "កិច្ចសហប្រតិបត្តិការគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជា"

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥ កើត​ ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​ ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ លោកជំទាវបណ្ឌិត ឃួន​ វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋាន​បណ្តុះបណ្តាល និងវិក្រឹតការ លោកស្រី Isabelle BOKHARI ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក សុខ ដាលីន ប្រធានការិយាល័យភាសាបរទេសបានជួបពិភាក្សាជាមួយលោក Charles JULLIARD នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងគោលបំណងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជា។
CCIFC មានការរីករាយក្នុងការចូលរួមគាំទ្រវិស័យអប់រំ និងបន្តពិភាក្សាដើម្បីឈានទៅការចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគយល់គ្នារវាងCCIFC និងក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចពិភាក្សាស្តីពី​ "កិច្ចសហប្រតិបត្តិការគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជា"  - Image 1
កិច្ចពិភាក្សាស្តីពី​ "កិច្ចសហប្រតិបត្តិការគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជា"  - Image 2
ចែករំលែក: