នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង

អំពី

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ  ខេត្តព្រៃវែង ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលកំពុងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន មានលោក ប៊ួយ វុទ្ធី ជានាយកមជ្ឈមណ្ឌល។

លោក ប៊ួយ វុទ្ធី
លោក ប៊ួយ វុទ្ធី

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងមានចម្ងាយ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង បានចាប់បដិសន្ធិនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ១៩៨១ ពេលនោះបានធ្វើវិក្រឹតការគ្រូបឋមសិក្សារយៈពេលខ្លី  ឱ្យក្លាយជាគ្រូមធ្យមសិក្សាបឋមភូមិ។ លុះដល់ឆ្នាំ១៩៨៤   ទើបមានសេចក្តីសម្រេចលេខ ១៣៧ ស.ស.រ   ចុះថ្ងៃទី៦ ខែ សីហា ឆ្នាំ១៩៨៤  របស់

ក្រុមប្រឹក្សារដ្ឋមន្ត្រី  ដែលបានអនុញ្ញាតឱ្យក្រសួងអប់រំ បង្កើតមជ្ឈមណ្ឌលភូមិភាគទាំង៦ ក្នុងនោះក៏មានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ  ខេត្តព្រៃវែងផងដែរ។ ពីដំបូងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ  ខេត្ត

  ព្រៃវែង មានទីតាំងបណ្ដោះអាសន្នរួមជាមួយសាលាកម្រិតសិក្សាទី៣ ព្រៃវែងក្រុង(សព្វថ្ងៃហៅ វិទ្យាល័យព្រះអង្គឌួង)។              

          នៅឆ្នាំ ១៩៩០ ដោយមានការជ្រោមជ្រែងរបស់គណៈកម្មការប្រជាជន ខេត្តព្រៃវែង   មជ្ឈមណ្ឌលត្រូវបានផ្តាច់ចេញពីវិទ្យាល័យព្រះអង្គឌួង   មកកសាងនៅលើទីតាំងបច្ចុប្បន្ន   ស្ថិតនៅភូមិលេខ៣  សង្កាត់កំពង់លាវ  ក្រុងព្រៃវែងខេត្តព្រៃវែង   រហូតដល់សព្វថ្ងៃ   ដែលមានព្រំប្រទល់ខាងជើងទល់នឹងទំនប់ការពារ

ក្រុង  ខាងត្បូងងទល់នឹងវិទ្យាល័យព្រះអង្គឌួង  ខាងកើតជាប់នឹងលំនៅដ្ឋានប្រជាជន   និងខាងលិចជាប់នឹងផ្លូវលំ  និងមានផ្ទៃដីសរុប១០ហិចតា និង៨អា។

          បច្ចុប្បន្នមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ  ខេត្តព្រៃវែង កំពុងបណ្តុះបណ្តាលគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ  និង  បំប៉នគ្រូបង្រៀនបឋមសិក្សាឱ្យក្លាយជាគ្រូបង្រៀនកម្រិត

មូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ  ដែលជាបេក្ខភាពក្នុងខេត្តព្រៃវែង និងមកពីខេត្តស្វាយរៀង។

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:38 AM