
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែនខេត្តកណ្តាល
អំពី
-
ឈ្មោះគ្រឹះស្ថាន៖ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល
-
លេខកូដគ្រឹះស្ថាន៖ ០៨២០០០០០០០១
-
ឈ្មោះនាយកគ្រឹះស្ថាន៖ លោក អឿ សុខម៉េង

នាយកសាលា
កម្រងរូបភាព
ទីតាំង
អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវជាតិលេខ ២១B ក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
ប្រវត្តិ
- ១៩៨១-១៩៨៤: ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្ដាល ក្នុងនាមជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ បើកវគ្គបំប៉នគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ រយៈពេលខ្លីក្នុងពេលវិស្សមកាល
- ១៩៨៧: មជ្ឈមណ្ឌលបានផ្ដាច់ និងប្ដូរទីតាំងចេញពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល
- ១៩៩៦: បានទទួលសេចក្ដីសម្រេចឲ្យប្ដូរឈ្មោះជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល
- ២០២០ ដល់បច្ចុប្បន្ន បានអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ធនធានសម្ភារ (មានស្រាប់ និងបន្ថែមថ្មី) និងត្រៀមខ្លួនប្រែក្លាយទៅជាវិទ្យាស្ថានគរុកោសល្យនាពេលខាងមុខ។
- បានបើកវគ្គបណ្តុះបណ្តាលគរុសិស្ស«១២+២»បាន៣២ជំនាន់ និងវគ្គបំប៉នគ្រូបង្រៀនកម្រិត
មូលដ្ឋានបាន១៣ជំនាន់
ចក្ខុវិស័យ
មជ្ឈមណ្ឌលគរុកោសល្យនឹងក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឈានមុខគេកម្រិតតំបន់ និងសកលលោក ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព។
បេសកកម្ម
មជ្ឈមណ្ឌលគរុកោសល្យប្តេជ្ញាអនុវត្តការងារបណ្តុះបណ្តាលគ្រូបង្រៀនដោយឈរលើគោលការណ៍ៈ
- សហប្រតិបត្តិការ
- គុណភាព
- គំនិតច្នៃប្រឌិត
- ការបង្កើតថ្មី
- តម្លាភាព
- វប្បធម៌សន្តិភាព
- ការទទួលខុសត្រូវ
- ការអប់រំដើម្បីអភិវឌ្ឍប្រកបដោយចីរភាព
ទំនាក់ទំនង
- ទូរសព្ទលេខ ៖
- 012 788 905, 012 784 242, 012 890 741
- អ៊ីម៉ែល ៖
- oeur.sokmeng.rttc@moeys.gov.kh
- តេឡេក្រាម ៖
- https://t.me/+85512788905
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅម៉ោង 8:33 AM