នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ

អំពី

សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ ជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលគរុសិស្ស និងវិក្រឹការគ្រូបង្រៀន ក្នុងកម្រិតបឋមសិក្សាក្នុងខេត្តបន្ទាយមា​នជ័យ ដែលមាន លោក ទេព ណាន ជានាយកសាលាក្នុងពេលបច្ចុប្បន្ន។

លោក ទេព ណាន
លោក ទេព ណាន

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ស្ថិតនៅក្នុង ភូមិ ៣ សង្កាត់ ព្រះពន្លា ក្រុង សិរី-សោភ័ណ ខេត្តបន្ទាយមនាជ័យ។។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បានបើកឱ្យប្រើប្រាស់ជាផ្លូវការចាប់ពី ខែតុលា ឆ្នាំ ១៩៨៨ យោងសេចក្ដីសម្រេចលេខ៖ ២៩៣១ អយក.បវ ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ១៩៨៨ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សាលគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បានបណ្ដុះបណ្ដាលគ្រូបឋមសិក្សាដូចជា ៖

  • ឆ្នាំ ១៩៨៨ ដល់ ១៩៩០ គ្រូបឋមសិក្សា ៨ បូក ១ បំពេញរូបមន្តគ្រូបឋមសិក្សា ៨ បូក ១

  • ឆ្នាំ ១៩៩០ ដល់ ១៩៩៤ គ្រូបឋមសិក្សា ៨ បូក ២ បំពេញរូបមន្តគ្រូបឋមសិក្សា ៨ បូក ១

  • ឆ្នាំ ១៩៩៤ ដល់ ១៩៩៨ គ្រូបឋមសិក្សា ១១ បូក ២ បំពេញរូបមន្តគ្រូបឋមសិក្សា ៨ បូក ១

  • ឆ្នាំ ១៩៩៨ ដល់ ២០០៧ គ្រូបឋមសិក្សា ១២ បូក ២

  • ឆ្នាំ ២០០៧ ដល់ ២០១៤ គ្រូបឋមសិក្សា ១២ បូក ២ និង ៩ បូក ២

  • ឆ្នាំ ២០១៤ ដល់ បច្ចុប្បន្ន គ្រូបឋមសិក្សា ១២ បូក ២ 

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈ ដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន ៣ គឺ ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរវិត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើតនគុណភាពការបង្រៀន និងរៀន
  • ផ្ដល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ទូរសព្ទលេខ ៖
012 653 405
តេឡេក្រាម ៖
https://t.me/+85517653405

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:54 AM