
សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ
អំពី
សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ
ដែលមានលេខកូដ ០៦២២០០០០០០១ ជាគ្រឹះស្ថានអប់រំគ្រូ
បង្រៀនដែលកំពុងបណ្តុះបណ្តាលគ្រូបង្រៀនបឋមសិក្សាដោយ
មាន លោក ហ៊ុយ ឃាង ជានាយកសាលា។
នាយកសាលា
កម្រងរូបភាព
ទីតាំង
សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ មានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រវត្តិ
-
សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ បានបង្កើតឡើងតាមសេចក្តីណែនាំលេខ ៧១៨/០៣មចខ/កធ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨០ របស់គណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត កំពង់ធំ តាមកាណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាលានេះបានផ្លាស់ប្ដូរទីតាំង ៣ដងរួចមកហើយ។ លើកទី១នៅសាលាមត្តេយ្យ ស្ថិតនៅក្នុងទីរួមខេត្ត (គឺមន្ទីរអប់រំ បច្ចុប្បន្ន) ដោយសារតម្រូវការ បើកវគ្គបំប៉នសិក្ខាកាមជាគ្រូបឋមសិក្សា តាមរបៀបស្នាក់នៅអន្តេវាសិកដ្ឋានសាលាបានផ្លាស់ប្តូរទីតាំងចាស់ មកអតីតវិទ្យាល័យកំពង់ធំវិញ នៅខែកញ្ញា ឆ្នាំ១៩៨០។ អាស្រ័យដោយមានការរីកចម្រើនលើ វិស័យអប់រំនៅគ្រឹះស្ថានមធ្យមសិក្សា សាលាគរុកោសល្យបានផ្ទេរទីតាំងពីវិទ្យាល័យកំពង់ធំមកទីតាំងថ្មីគឺអតីតសាលាកម្រិតសិក្សាទី៣ ប្រចាំខេត្តនៅក្នុងឆ្នាំសិក្សា ១៩៩៣-១៩៩៤ រហូតមកដល់សព្វថ្ងៃ ដែលស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦A មានចម្ងាយពីភ្នំពេញ ១៦៨គីឡូម៉ែត្រ មានផ្ទៃដីសរុប ៣៧,០៥០ម៉ែត្រការ៉េ។
-
សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្ត កំពង់ធំ បានចាប់កំណើតឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨០ ដែលមានសមាសភាពគណៈគ្រប់គ្រងសាលាចាប់តាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្នមាន៖
-
ពីឆ្នាំ១៩៨០ដល់១៩៨២៖ លោក ជា ជឿន ជានាយក លោក អ៊ុក ទក់ ជានាយករង
-
ឆ្នាំ១៩៨១ លោក អ៊ុក ទក់ នាយករងបានផ្លាស់ទៅបំពេញភារកិច្ចនៅភ្នំពេញ។
-
ឆ្នាំ១៩៨២ លោកជា ជឿន ត្រូវបានមកជំនួស លោក ជួន ស៊ុនហួ ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ដែលត្រូវប្តូរតំណែងទៅជាប្រធានតុលាការ។
-
ឆ្នាំ១៩៨៣ លោក លុក សម្បត្តិ ត្រូវបានតែងតាំងជានាយក ក្នុងឆ្នាំដដែលលោកលុកសម្បត្តិ ត្រូវបានផ្លាស់ទៅបម្រើការនៅគណៈឃោសានាអប់រំខេត្ត។
-
ឆ្នាំ១៩៨៤ លោក សុង ងួន ជានាយក លោក ឡាយ ថាន់ ជានាយករង លោក ឈុយ ប៉េង ជានាយករង។
-
ឆ្នាំ២០០៤ លោក ឈុយ ប៉េង នាយករង ចូលនិវត្តន៍ លោក ឡាយ ថាន់ ទៅបម្រើការនៅកម្មវិធីសិលា។
-
ឆ្នាំ២០០៥ លោក សុង ងួន ជានាយក ចូលនិវត្តន៍។
-
ឆ្នាំ ២០០៥ លោស្រី ងួន ផល្លី ជានាយិកា លោក ចែម ហុង ជាយករង លោក ហ៊ុយ ឃាង ជានាយករង។
-
ឆ្នាំ២០១៨ លោក ហ៊ុយ ឃាង ជានាយក លោក ចែម ហុង ជានាយរង លោកស្រី សុទ្ធ សុខនីនជានាយិការង រហូតដល់បច្ចុប្បន្ន។
-
ចក្ខុវិស័យ
កសាងគ្រូបង្រៀនឱ្យមានសមត្ថភាព មនសិការវិជ្ជាជីវៈ សីលធម៌ និងគុណធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព។
បេសកកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន ៣គឺ៖
- អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
- លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
- ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន
ទំនាក់ទំនង
- ទូរសព្ទលេខ ៖
- 012 218 183
- អ៊ីម៉ែល ៖
- kampong.thom.pttc@moeys.gov.kh
- Facebook Page ៖
- សាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ធំ
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅម៉ោង 8:45 AM