នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល

អំពី

គ្រឹះស្ថានអប់រំគ្រូបង្រៀនចាប់ពីបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចាប់ពី ១ ខែ ដល់ ៣ ខែ ក្នុងឆ្នាំ(១៩៨០-១៩៨២)មានរូបមន្តប្រព័ន្ធបណ្តុះបណ្តាលដូចតទៅ៖

  • រូបមន្ត ៧+១ (១៩៨២-១៩៨៧)

  • រូបមន្ត ៨+១ (១៩៨៧-១៩៨៩)

  • រូបមន្ត ១១+២ (១៩៨៨-១៩៩៤)

  • រូបមន្ត ៩+២ (១៩៩៣-១៩៩៩)

  • រូបមន្ត ១២+២ (១៩៩៨-បច្ចុប្បន្ន)

  • រូបមន្ត ១២+ឆ្នាំ២០២៥ តទៅសាលាត្រៀមការអនុវត្ត៖  រូបមន្ត ១២+៤ និងបរិញ្ញាបត្រ + ១

ការគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល ដោយ លោក និន ចាន់ណន ជានាយកសាលា

លោក និន ចាន់ណន
លោក និន ចាន់ណន

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ស្ថិតនៅលើផ្លូវលេខ ២១A ភូមិ តាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

សាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្តាល មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២១ A ស្របតាមសួនច្បារក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន​ចម្ងាយ​​​​​ប្រមាណ ១១ គីឡូម៉ែត្រពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ ចាប់តាំងពីពេលត្រូវបាន​សាងសង់​រួចនៅ​ឆ្នាំ​១៩៦០មក សាលា​ត្រូវបានប្រើប្រាស់ជាកន្លែងផ្តល់សេវាផ្សេងៗតាមសម័យកាលដូចខាង​ក្រោម៖

  • ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០  ជាអនុវិទ្យាល័យរាស្ត្រនិយមព្រះសីហនុ និងសាលាបឋមសិក្សាតាខ្មៅ
  • ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥  ជាវិទ្យាល័យតាខ្មៅ និងសាលាបឋមសិក្សាតាខ្មៅ
  • ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩  ជាមន្ទីរពេទ្យនិងមន្ទីរឃុំឃាំងនៃរបបកម្ពុជាប្រជាធិបតេយ្យ
  • ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២  ជាសាលានយោបាយរបស់ឃោសនាអប់រំខេត្តកណ្ដាល
  • ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៣  ជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល​និង​សាលា​គរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល
  • ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៦   ជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាលនិងសាលា​គរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល និងសាលាបឋមសិក្សា​អនុវត្តន៍ខេត្តកណ្ដាល។
  • ពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន      ជាសាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល និងសាលា​បឋមសិក្សាអនុវត្តន៍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តកណ្តាល

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ

  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន

  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ឯកសារ

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:42 AM