នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត

អំពី

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត ជាគ្រឹះស្ថានបណ្ដុះបណ្ដាល គ្រូបង្រៀន ១២+២ ផ្នែកបឋមសិក្សាដែលមានលេខកូដសាលា 0722000000 និងមានលោក ប៊ី សំណាង ជានាយកសាលា ។

លោក ប៊ី សំណាង
លោក ប៊ី សំណាង

នាយកសាលា

កម្រងរូបភាព

ទីតាំង

សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មានផ្ទៃដីទំហំ១៨,៨៧៣ម២ និងមានចំងាយផ្លូវ១៤៨គម តាមផ្លូវជាតិលេខ៣ទៅទីក្រុងភ្នំពេញ ។

ប្រវត្តិ

សាលាគរុកោសល្យ និង វិក្រឹតការខេត្តកំពត បានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ប្រកាសសម្រេចឲ្យប្រើប្រាស់លេខៈ៤៨ សសរ ចុះថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ១៩៨៣ របស់ក្រុមប្រឹក្សារដ្ឋមន្រ្ដី នៅអតីតសាលារៀនចិន  គួងយុក ទល់មុខរោងចក្រតម្បាញ​ ខាងត្បូងរោងភាពយន្ត៧មករាស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត(បច្ចុប្បន្ន ផ្ទះសំណាក់គ្រូបង្រៀន)។

          ឆ្នាំ១៩៩៨ សហគមន៍អឺរ៉ុប បានសាងសង់អគារចំនួន ៨ខ្នងលើទីតាំងថ្មី ដែលមានផ្ទៃដីទំហំ១៨,៨៧៣ម២ ស្ថិតនៅភូមិសុវណ្ណសាគរ  សង្កាត់កំពង់កណ្ដាល ក្រុងកំពត  ខេត្តកំពត ជូនសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។ សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក៏បានប្ដូរមកទីតាំងថ្មីចាប់ពីពេលនោះមក(១៩៩៨) ។

-ពីឆ្នាំ១៩៨០-១៩៨១(មិនទាន់មានប្រកាសជាផ្លូវការរបស់ក្រសួងអប់រំទេ)

១-លោក ហ៊ឹម អ៊ី                   (បឋម) នាយកសាលា

២-លោក មិញ ចាន់               (បឋម) នាយករង

-ពីឆ្នាំ១៩៨១-១៩៨៥

១-លោក មិញ ចាន់                (បឋម) នាយករង

-ពីឆ្នាំ១៩៨៥-១៩៩០

១-លោក មិញ ចាន់                (បឋម) នាយករង

២-លោក តូច គា                   (មទភ) ប្រ.ផ្នែកសិក្សា 

-ពីឆ្នាំ១៩៩០-១៩៩៥

១-លោក ប៉ង់ រឿន                 (មទភ) នាយក

២-លោក មិញ ចាន់               (បឋម) នាយករង

៣-លោក តូច គា                   (មទភ) ប្រ.ផ្នែកសិក្សា

-ពីឆ្នាំ១៩៩៥-១៩៩៧

១-លោក ប៉ង់ រឿន                 (មទភ) នាយក

២-លោក មិញ ចាន់               (បឋម) នាយករង

 -ពីឆ្នាំ១៩៩៧-២០០៤

១-លោក ប៉ង់ រឿន                 (មទភ) នាយក

២-លោក ជុំ និន                    (មទភ)នាយករង ទទួលបន្ទុកបច្ចេកទេស

៣-លោក អ៊ីង សំអាត             (មទភ)​​​​នាយករង  ទទួលបន្ទុកផ្នែករដ្ឋបាល

-ពីឆ្នាំ២០០៤-២០០៧

១-លោក ជុំ និន                    (មទភ)នាយកស្ដីទី ទទួលបន្ទុកបច្ចេកទេស

២-លោក អ៊ីង សំអាត             (មទភ)នាយករង ទទួលបន្ទុកផ្នែករដ្ឋបាល

-ពីឆ្នាំ២០០៧-២០០៨

១-លោក អ៊ីង សំអាត             (មទភ)  នាយក

២-លោកស្រី ស៊ុត សំអាត        (មទភ)  នាយិការង ទទួលបន្ទុកបច្ចេកទេស

-ពីឆ្នាំ២០០៨-២០១៧

១-លោក អ៊ីង សំអាត             (មទភ)  នាយក

២-លោកស្រី ស៊ុត សំអាត        (មទភ)  នាយិការង ទទួលបន្ទុកបច្ចេកទេស

៣-លោក ប៊ី សំណាង             (មទភ) នាយករង   ទទួលបន្ទុកផ្នែករដ្ឋបាល

-ពីឆ្នាំ២០០១៧-២០១៩

១-លោក ប៊ី សំណាង             (មទភ) នាយកស្ដីទី   

-ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន

១-លោក ប៊ី សំណាង             (មទភ) នាយក 

២-លោក ហង់ យ៉ន់               (មបភ)  នាយករង     ទទួលបន្ទុកបច្ចេកទេស

៣-លោកស្រី ង៉ែត សុភា          (មទភ) នាយិការង     ទទួលបន្ទុកផ្នែករដ្ឋបាល

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម​ ព្រមទាំងចេះរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម និងសុខ សុវត្ថិភាព។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

- អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ

- លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន

- ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:05 AM