
សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង
អំពី
[លេខកូដគ្រឹះស្ថាន]១០០១៦០០០០០
ឈ្មោះនាយក ហ៊ូ ភារិន្ទ តួនាទី នាយកសាលាគរុកោសល្យ

នាយកសាលា
កម្រងរូបភាព
ទីតាំង
អាសយដ្ឋាន៖ ភូមិ ស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
ប្រវត្តិ
សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង ជាសាលាបណ្ដុះបណ្ដាលគ្រូបឋមសិក្សាដែល បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨០។ សាលានេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំយុវជន និងកីឡា
ដែលក្នុងបរិវេណវិទ្យាល័យ ព្រះបាទសុរាម្រឹតដែលមានទីចាត់ការរបស់វិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ។
នៅឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ ដាក់សាលាគរុកោសល្យ និងវិក្រឹតការស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលិខិតលេខ៣២១០អយក.ប្រក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២០ស្តីពី ការផ្ទេរការគ្រប់គ្រងបុគ្គលិកអប់រំ នៃសាលាគរុកោសល្យ និវិក្រឹតការខេត្តកំពង់ឆ្នាំង និងសាលាអនុវត្ត ដោយរក្សាទុកឋាន:តួនាទីដែល ។ បច្ចុប្បន្នសាលាគរុកោសល្យ ខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥ ស្ថិតនៅខាងត្បូងវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំងប្រមាណ២គីឡូម៉ែត។
ចក្ខុវិស័យ
ជាគ្រឹះស្ថានអប់រំគ្រូបង្រៀនប្រកបដោយគុណភាព មានចំណេះដឹង ជំនាញច្បាស់លាស់ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងរៀន ដើម្បីបំពេញតម្រូវការសង្គមសេដ្ឋកិច្ច។
បេសកកម្ម
- ផ្តល់សេវាអប់រំបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយសមត្ថភាព គុណភាព
- លើកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធផលនៃការបង្រៀន និងរៀន
- ផ្តល់ការអប់រំសីលធម៌ និងគុណធម៌បានល្អ
ទំនាក់ទំនង
- ទូរសព្ទលេខ ៖
- 077 717 249
- អ៊ីម៉ែល ៖
- ekvirak.soung.pttc@moeys.gov.kh
- តេឡេក្រាម ៖
- https://t.me/+85577717249
- Facebook Page ៖
- សាលាគរុកោសល្យនិងវិក្រឹតការខេត្ដកំពង់ឆ្នាំង
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅម៉ោង 8:28 AM