នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ

អំពី

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ ផ្ដល់កម្មវិធីអប់រំគ្រូបង្រៀនកម្រិតមូលដ្ឋាន មុនបម្រើការងារ និងក្នុងពេលបម្រើការងារ ដើម្បីរៀបចំ និងគាំទ្រគុណភាពគ្រូបង្រៀនក្នុងតំបន់។ សាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងការងារបង្រៀន និងលើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សនុសិស្សកម្រិតបឋមសិក្សា។

លោក អ៊ុំ វត្តនា
លោក អ៊ុំ វត្តនា

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ភូមិអណ្ដូងពោធិ ឃុំ កំពង់ប្រណាក ស្រុក ត្បែង មានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្ន ភូមិអណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុង- ខេត្តព្រះវិហារ ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារបានចាប់បដិសន្ធិ ឡើង នាថ្ងៃទី ១៨ខែ មីនាឆ្នាំ១៩៨១នៅភូមិថ្នល់កែង ឃុំ រុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលមានទីតាំង ស្ថិតនៅក្នុង អនុវិទ្យាល័យរវៀង ។ ការចាប់ផ្ដើមបណ្ដុះ បណ្ដាលនាពេលនោះគឺ ជាកាបណ្ដុះបណ្ដាល វគ្គខ្លីៗ ដូច ជាវគ្គអប់រំនយោបាយ វគ្គជំនាញ ជាងឈើ ជា ពិសេសគឺគ្រូបង្រៀនចាត់តាំង និងផ្ដោតសំខាន់ទៅ គ្រប់ មុខសញ្ញាអប់រំទាំងអស់ ។ នៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ១៩៨១ ដោយមានការផ្លាស់ប្ដូរទីតាំងរដ្ឋបាលខេត្ត សាលា ក៏បានដូរទីតាំងមកទីរួមខេត្តព្រះវិហារ ដែល ស្ថិតនៅក្នុងសាលាបឋមសិក្សាត្បែងមានជ័យ  និង បានផ្លាស់ប្ដូរទីកន្លែងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ១៩៨៦ ទើបសាលាមានទីតាំងពិតប្រាកដ ស្ថិតនៅ ភូមិអណ្ដូងពោធិ ឃុំ កំពង់ប្រណាក ស្រុក ត្បែង មានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្ន ភូមិអណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុង- ខេត្តព្រះវិហារ ។ ក្នុងចន្លោះ ឆ្នាំ១៩៩៣-១៩៩៧សាលាបានផ្អាកការ បណ្ដុះបណ្ដាល ពីព្រោះពេលនោះក្រសួងអប់រំ យុវជន និងកីឡា មានគោលការណ៍បណ្ដុះបណ្ដាលតែ គ្រូបឋមសិក្សា(12+2)ដោយឡែកខេត្តព្រះវិហារពុំមាន ធនធាន មនុស្សសម្រាប់ធ្វើការ បណ្ដុះបណ្ដាល  ឡើយរហូតដល់ឆ្នាំ១៩៩៧ទើបសាលាចាប់ផ្ដើមដំណើរការ ឡើងវិញ ដោយបណ្ដុះបណ្ដាលតាម រូបមន្ដ (9+2) ដែលក្រសួងអប់រំបានដាក់ចេញនៅគោលការណ៍ ដោយ ឡែក សម្រាប់ខេត្តដាច់ស្រយាល ។ ការ បណ្ដុះបណ្ដាលតាមរូបមន្ដ (9+2)បានបន្តរហូតដល់ឆ្នាំ២០១៥ និងចាប់ពីឆ្នាំ២០១៥ ដល់ បច្ចុប្បន្នគឺបណ្ដុះបណ្ដាលតាមរូបមន្ដ(12+2)និងចាប់ពីឆ្នាំ២០២៤ខាងមុខសាលា នឹងចាប់ផ្ដើម បណ្ដុះបណ្ដាល តាមរូបមន្ត(១២+៤)។ មកដល់ពេលនេះសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារ បណ្ដុះបណ្ដាល គ្រូបឋមសិក្សាបានចំនួនសរុប 1,584 នាក់ ស្រី729 នាក់ មាន ៣៩ ជំនាន់ ។

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ បានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតប ទៅនឹងបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាកម្មអប់រំដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:24 AM