
មជ្ឍមណ្ឌលគរុកោសល្យភូមិភាគតាកែវ
បណ្ឌិត ង៉ែត សូដា
នាយកសាលា
- ឈ្មោះគ្រឹះស្ថាន៖ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ
- លេខកូដគ្រឹះស្ថាន៖
- ឈ្មោះនាយកគ្រឹះស្ថាន៖ បណ្ឌិត ង៉ែត សូដា
កម្រងរូបភាព
ទីតាំង
អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុង ភូមិ៣ សង្កាត់ រកាក្នុង ក្រុង ដូនកែវ ខេត្ត តាកែវ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
ប្រវត្តិ
គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនមួយ បានចាប់ផ្ដើមដំណើរការដំបូងចាប់តាំងពី ខែកក្កដា ឆ្នាំ១៩៨១។ ក្នុងដំណាក់កាលដំបូង គ្រឹះស្ថានបណ្ដុះបណ្ដាលនោះត្រូវបានគេស្គាល់ថាជា “មជ្ឈមណ្ឌលគរុកោសល្យភូមិភាគបឋមសិក្សា” ដែលដំណើរការកម្មវិធីបណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សា តាមប្រព័ន្ធ ៧ បូក ១ សម្រាប់បំពេញតម្រូវការគ្រូក្នុងខេត្តចំនួន បី គឺ៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់សោម។ នៅឆ្នាំ១៩៨២ មជ្ឈមណ្ឌលចាប់ផ្ដើមបើកវគ្គវិក្រឹតការ គ្រូកម្រិតសិក្សាទី២ ឬ ដែលបច្ចុប្បន្នយើងហៅថា គ្រូមធ្យមសិក្សាបឋមភូមិ ឬហៅតាមពាក្យសាមញ្ញថា “គ្រូអនុ” តាមរូបភាពវគ្គបំប៉នរយៈពេលខ្លី ហើយដែលបានអនុវត្តបន្តបន្ទាប់ហូតដល់ឆ្នាំ១៩៨៧។ ដោយឡែក ឈ្មោះផ្លូវការថា “មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ” ត្រូវបានបង្កើតឡើងតាម សេចក្ដីសំរេច លេខ ១៣៧ ស.ស.រ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្រោយមក ការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀននៅខេត្តតាកែវ ក៏ត្រូវបានបែងចែកជាពីរគ្រឹះស្ថានដាច់ពីគ្នា គឺ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ហើយដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៨៥ តរៀងមករហូតដល់សព្វថ្ងៃ។
ចក្ខុវិស័យ
កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។
បេសកកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖
- អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
- លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
- ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។
ទំនាក់ទំនង
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 23 មេសា 2026 នៅម៉ោង 3:55 AM