
សាលារៀនជំនាន់ថ្មី (វិទ្យាល័យព្រះសុីសុវត្ថិ)

នាយក សាលារៀនជំនាន់ថ្មី (វិទ្យាល័យព្រះសុីសុវត្ថិ)
នាយកសាលា
សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS)គឺជាគំរូសាលារៀនមួយស្ថិតនៅក្នុងវិទ្យាល័យធំជាងគេនិងមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាមានអាយុកាលជាង១១៣ឆ្នាំ។សាលារៀននេះ ជាលទ្ធផល' មួយទៀតនៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការនៅទី២៣ ខែ មិថុនា ឆ្នាំ ២០១៦ មាន២៤ថ្នាក់រៀនចែកជាបន្ទប់រៀនគីមីវិទ្យាបំពាក់ដោយ សម្ភារៈ បរិក្ខារពិសោធ ចំនួន០៣បន្ទប់ បន្ទប់រៀនរូបវិទ្យាបំពាក់ដោយសម្ភារៈបរិក្ខារពិសោធចំនួន០៣បន្ទប់បន្ទប់រៀនជីវវិទ្យាបំពាក់ដោយសម្ភារៈបរិក្ខាពិសោធចំនួន០៣បន្ទប់បន្ទប់រៀនកុំព្យូទ័រ បំពាក់ដោយម៉ាស៊ីនកុំព្យូទ័រទំនើប ចំនួន០២បន្ទប់ស្មើ៦០គ្រឿងបន្ទប់គណិតវិទ្យា ០៤ បន្ទប់រៀនពោពេញដោយសម្ភារឧប្បទេស ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី១២ គ្រូបង្រៀន សរុបចំនួន ៥៨នាក់ក្នុងនោះស្រី ៣០នាក់។
កម្រងរូបភាព
ទីតាំង
វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី (ទំនាក់ទំនងការិយាល័យ អាគារ D) មហាវិថី ព្រះនរោត្តម, សង្កាត់ផ្សារថ្មី៣(១២២១០), ខណ្ឌដូនពេញ(១២២០០), ភ្នំពេញ, កម្ពុជា។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
ប្រវត្តិ
សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS)គឺជាគំរូសាលារៀនមួយស្ថិតនៅក្នុងវិទ្យាល័យធំជាងគេនិងមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាមានអាយុកាលជាង១១៣ឆ្នាំ។សាលារៀននេះជាលទ្ធផល មួយទៀតនៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការនៅទី២៣ ខែ មិថុនា ឆ្នាំ ២០១៦ មាន២៤ថ្នាក់រៀនចែកជាបន្ទប់រៀនគីមីវិទ្យាបំពាក់ដោយសម្ភារៈ បរិក្ខារពិសោធ ចំនួន០៣បន្ទប់ បន្ទប់រៀនរូបវិទ្យាបំពាក់ដោយសម្ភារៈបរិក្ខារពិសោធចំនួន០៣បន្ទប់បន្ទប់រៀនជីវវិទ្យាបំពាក់ដោយសម្ភារៈបរិក្ខាពិសោធចំនួន០៣បន្ទប់បន្ទប់រៀនកុំព្យូទ័របំពាក់ដោយម៉ាស៊ីនកុំព្យូទ័រទំនើប ចំនួន០២បន្ទប់ស្មើ៦០គ្រឿងបន្ទប់គណិតវិទ្យា ០៤ បន្ទប់រៀនពោពេញដោយសម្ភារឧប្បទេស ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី១២ គ្រូបង្រៀន សរុបចំនួន ៥៨នាក់ក្នុងនោះស្រី ៣០នាក់។ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ មានសិស្ស សរុបចំនួន៧៦៣នាក់ ក្នុងនោះស្រី៣៣៩នាក់។ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានអនុវត្តន៏គោលវិធីសិក្សាថ្មីពេញលេញ ដំបូងគេនៅសាលារដ្ឋគឺSTEM-Edដែលទាក់ទាញសិស្សពូកែៗចូលរៀននិងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៏និងរៀនពូកែដែរ។ក្រៅពីការរៀនក្នុងថ្នាក់សិស្សមានការស្រាវជ្រាវជាច្រើន ដែលមានឧត្តមភាពនិងការប្រកួតប្រជែងនិងសហការជាមួយគ្រឹះស្ថានជាតិនិងអន្តរជាតិ។បច្ចុប្បន្នសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងធ្វើការអភិវឌ្ឍន៍របស់ខ្លួនក្រោមកិច្ចសហប្រត្តិបត្តិការជាមួយដៃ គូរជាតិនិងអន្តរជាតិមួយចំនួននៅប្រទេសថៃកូរ៉េចិនជប៉ុនសហរដ្ឋអាមេរិចអូស្រ្តាលី...។
ចក្ខុវិស័យ
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ២០៣០ និងការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិមានចក្ខុវិស័យ “ប្រែក្លាយ សាលា រៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាល័យមានឧត្តមភាពឈានមុខគេ របស់កម្ពុជាលើការបង្រៀន (ទាំង ឥរិយាបថ និងចំណេះដឹង) ការស្រាវជ្រាវនៅមធ្យមសិក្សា និងការផ្តល់សេវាសហគមន៍”។
បេសកកម្ម
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិបានកំណត់បេសកកម្មរបស់ខ្លួនចំនួនប្រាំពីរ៖
- អភិវឌ្ឍសមត្ថភាព (ចំណេះដឹង ជំនាញទន់ ភាពថ្លៃថ្នូរ និងអត្តចរិក) របស់សិស្សតាមរយៈការអប់រំនូវគ្រប់មធ្យោបាយ(ក្នុងថ្នាក់ ក្រៅថ្នាក់) និងផ្តល់អោយសិស្សនូវជំនាញសហគ្រិនភាព ជំនាញច្នៃប្រឌិតសមត្ថភាពយល់ដឹងអន្តរវប្បធម៌ និងជំនាញរកនិងបង្កើតការងារ។
- ជាគ្រឹះស្ថាននៃការស្រាវជ្រាវលើវិស័យអប់រំកម្រិតខ្ពស់ និងបច្ចេកវិទ្យាសារទូរគមនាគមន៍ (ICT)សម្រាប់មធ្យមសិក្សា។
- ជាគ្រឹះស្ថានឈានមុខសម្រាប់ការអនុវត្តកម្មវិធីសិក្សា STEM-Ed។
- បង្កើនការស្រាវជ្រាវនិងអភិវឌ្ឍន៍គ្រប់កម្មវិធីសិក្សាថ្នាក់ជាតិ។
- ជាគ្រឹះស្ថានឈានមុខក្នុងការស្រាវជ្រាវ ពិគ្រោះយោបល់ និងការផ្តល់សេវាដល់សហគមន៍ឱ្យល្អប្រសើរ។
- ជាមជ្ឈមណ្ឌលនៃអភិបាលកិច្ចល្អលើសេវារដ្ឋបាលសាលារៀន និងការគ្រប់គ្រងហិរញ្ញវត្ថុដែលមានតម្លាភាព និងគណនេយ្យភាពសម្រាប់សិស្ស បុគ្គលិក និងអ្នកពាក់ព័ន្ធ។
- ជាមជ្ឈមណ្ឌលប្រឹក្សាអាជីពសម្រាប់តម្រង់ទិសវិជ្ជាជីវរបស់សិស្ស។
ទំនាក់ទំនង
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 13 កក្កដា 2026 នៅម៉ោង 4:54 AM