វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ

នាយកសាលា

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេបង្អស់ក្នុងប្រទេសកម្ពុជា លើផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ក្រោមឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត (ITSAKS) ក្រោមសហប្រតិបត្តិការជាមួយសហភាពសូវៀត ចាប់ពីឆ្នាំ ១៩៦៤ ដល់ ១៩៧៥ និងពីឆ្នាំ ១៩៨០ ដល់ ១៩៩១។

នៅក្នុងឆ្នាំ ១៩៩៣ វិទ្យាស្ថានត្រូវបានប្តូរឈ្មោះមកជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយត្រូវបានគ្រប់គ្រងដោយភាគីបារាំងរហូតដល់ឆ្នាំ ២០០៤។ ចាប់ពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានត្រូវបានគ្រប់គ្រង និងប្រតិបត្តិការដោយជនជាតិខ្មែរផ្ទាល់ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

កម្រងរូបភាព

ទីតាំង

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ), មហាវិថីសហព័ន្ធរុស្ស៊ី, សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, ភ្នំពេញ

ប្រវត្តិ

វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ មាន​ឈ្មោះ​ថា វិទ្យា​ស្ថាន​បច្ចេក​ទេស​ជាន់​ខ្ពស់​មិត្ត​ភាព​កម្ពុជា​សូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS) ។ វិទ្យា​ស្ថាន​នេះ​ត្រូ​វ​បាន​​ផ្ដល់​ជំនួយ​ពី​សហភាព​សូវៀត​រហូត​ដល់​ឆ្នាំ ១៩៧៥ និង​ពី ១៩៨០ ដល់ ១៩៩១ ។ នៅ​ឆ្នាំ ១៩៩១ សូវៀត​បាន​បញ្ចប់​ជំនួយ​ទាំង​ស្រុង​ភ្លាមៗ​ដល់​វិទ្យាស្ថាន ។ នៅ​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​បារាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​ដើម្បី ​អភិវឌ្ឍ​វិទ្យាស្ថាន​បន្ត ដោយ​ប្តូរ​ឈ្មោះ​មក​ជា​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ជា​ភាសា​បារាំង (Institut de Technologie du Cambodge: ITC) ។

វិទ្យាស្ថាន​បច្ចេកទេស​វិទ្យា​កម្ពុជា (ITC) ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​ឧត្តម​សិក្សា​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (Agence Universitaire de la Francophonie: AUF) ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០៤ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញ​ប្បទាន​របស់​ប្រទេស​បារាំង (ក្រសួង​ការ​បរទេស​ និង​ស្ថាន​ទូតបារាំង) ។

ចក្ខុវិស័យ

វិទ្យាស្ថានបាន​ និងនឹងពង្រីកខ្លួនឲ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈលំដាប់អន្តរជាតិដែលមានការបណ្តុះបណ្តាលលើ ពហុជំនាញ ផ្តល់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ជាអទិភាព បន្តផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែកវិទ្យាសា ស្រ្ត និងបច្ចេកវិទ្យា ជាមជ្ឈមណ្ឌលសម្រាប់ផ្ទេរបច្ចេកវិទ្យា និងជំនាញដល់សហគមន៍ជាតិ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

បេសកកម្ម

  • ផ្តល់ការអប់រំលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ដើម្បីប្រែក្លាយជាអ្នកបច្ចេកទេសដែលមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សមត្ថភាព សហគ្រិនភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងយល់ដឹងអំពីសង្គម និងមានឆន្ទៈខ្ពស់ក្នុងការទទួលភារកិច្ចដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង
  • អភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យាដល់សហគមន៍ជាតិ ដើម្បីលើកស្ទួយសមត្ថភាពផលិតកម្ម និងសុខដុមនីយកម្ម។

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 23 មេសា 2026 នៅ​ម៉ោង 7:28 AM