វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ឯកឧត្ដមបណ្ឌិត សិត សេង

ឯកឧត្ដមបណ្ឌិត សិត សេង

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ មហាវិថីយោធពលខេមរភូមិន្ទ ផ្លូវលេខ២៧១ ក្រុម៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ តាមអនុក្រឹត្យលេខ ៧៣ អនក្រ. ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ បន្ទាប់មក វិទ្យាស្ថាននេះត្រូវបានដំឡើងឋានៈទៅជាគ្រឹះស្ថានឧត្តមសិក្សា តាមអនុក្រឹត្យលេខ២០២ អនក្រ. ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ឧបសម្ព័ន្ធទី១)។

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាស្ថាន មានភារកិច្ចស្នូល​ក្នុងការបណ្ដុះបណ្ដាល និងវិក្រឹតការក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋម និងក្របខ័ណ្ឌ​
គ្រូបង្រៀនកម្រិតមូលដ្ឋាន។ វិទ្យាស្ថានបាននិងកំពុងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រតាមប្រព័ន្ធ (១២+៤) សម្រាប់ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋមនិងមូលដ្ឋាន និងក្របខ័ណ្ឌកម្មវិធីអប់រំគ្រូបង្រៀននៅអនុវិទ្យាល័យតាមប្រព័ន្ធ (បរិញ្ញាបត្រ+១)។

វិទ្យាស្ថានមានភារកិច្ចសំខាន់ក្នុងការបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ។

កម្មវិធីបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានមានដូចជា៖

១. កម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀន តាមប្រព័ន្ធ (១២+៤)៖ សម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ(ឧបសម្ព័ន្ធទី២)។

២. កម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀន តាមប្រព័ន្ធ (បរិញ្ញាបត្រ+១)៖ សម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្រិតមធ្យមសិក្សាបឋមភូមិ (ឧបសម្ព័ន្ធទី៣)។

ចក្ខុវិស័យ

     វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានចក្ខុវិស័យក្លាយជាគ្រឹះស្ថានអប់រំ​គ្រូបង្រៀនឈានមុខគេនៅសតវត្សទី២១។ ដើម្បីឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យនេះ វិទ្យាស្ថានបានរៀបចំនិងអនុវត្តកម្មវិធីអប់រំគ្រូបង្រៀនជាដំណាក់កាលយ៉ាងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់។ កម្មវិធីនិងសកម្មភាព​​​ពាក់​ព័ន្ធគ្រប់មុខគឺផ្ដោតលើការបណ្ដុះបណ្ដាលគ្រូបង្រៀនប្រកបដោយគុណសម្បទាពេញលេញ ដែលឆ្លើយ​តបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងតម្រូវការនៃការអប់រំក្នុងសតវត្សទី២១។ ការបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្ដោតលើចំណេះដឹងស៊ីជម្រៅនៃមុខវិជ្ជានីមួយៗ ប៉ុន្តែរួមបញ្ចូលនូវជំនាញទាក់ទងនឹងបច្ចេកវិទ្យា និងការបង្រៀនសម្រាប់ការគ្រប់គ្រងថ្នាក់រៀននៅក្នុងបរិយាកាសអប់រំទំនើប។ 

 

បេសកកម្ម

បេសកកម្មស្នូលចំនួន៣ ដែលវិទ្យាស្ថានបានកំណត់មានដូចជា៖ 

ទី១- អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ឱ្យមានគុណសម្បទាពេញលេញ ឆ្លើយតបការអប់រំក្នុងសតវត្សទី២១ ។ 

ទី២-លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីធានាថាការបង្រៀននិងរៀននៅក្នុងបរិយាកាសការអប់រំទាំងមូលមានប្រសិទ្ធភាពខ្ពស់ ។ 

ទី៣-ផ្ដល់សេវាសហគមន៍ដែលផ្តោតលើការបណ្ដុះបណ្ដាលគ្រូបង្រៀនដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន ។

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 23 មេសា 2026 នៅ​ម៉ោង 4:37 AM