

វិទ្យាស្ថានអប់រំកាយនិងកីឡា

នាយក វិទ្យាស្ថានអប់រំកាយនិងកីឡា
នាយកសាលា
វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើមឡើយមានឈ្មោះថា «សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា» បានបង្កើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៨៨ តាមសេចក្តីសម្រេចលេខ៖ ១២សសរ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ចំណុះក្រសួងឃោសនាការ និងវប្បធម៌ ដែលមានថ្នាក់ស្មើមន្ទីរនានាជុំវិញខេត្ត និងមានទីតាំងដំបូងស្ថិតអគារអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ហើយទីតាំងថ្នាក់រៀន និងកន្លែងស្នាក់នៅរបស់គរុសិស្ស ស្ថិតនៅអគារផ្នែកខាងត្បូងនៃអាងហែលទឹក។
មកដល់ខែកក្កដា ឆ្នាំ១៩៩២ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរទីតាំងពីពហុកីឡដ្ឋានជាតិ មកតាំងនៅសាលានយោបាយ វប្បធម៌ និងមុខជំនាញ (អតីតសាលាបឋមសិក្សាតេជោដំឌិន) ដោយរក្សាទីលានហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិដដែល។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៣ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរពីក្រសួងវប្បធម៌ និងសិល្បៈមកស្ថិតក្រោមក្រសួងកិច្ចការនារី យុវជន និងកីឡា និងបន្ទាប់មកបានប្តូរពីក្រសួងកិច្ចការនារី យុវជន និងកីឡា មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡារហូតដល់សព្វថ្ងៃនេះ។
ឈ្មោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ហើយមានទីតាំងនៅពហុកីឡដ្ឋាជាតិដែលពេលនោះសាលាមធ្យមសិក្សាអប់រំកាយ និងកីឡា ថ្នាក់ស្មើនឹងការិយាល័យរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
នៅឆ្នាំ២០០៣ ទើបផ្លាស់ប្តូរមកនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
⮚ រយៈពេលនៃការបណ្តុះបណ្តាល
១. ការបណ្តុះបណ្តាលកម្រិតមូលដ្ឋាន
- ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៥ ការបណ្តុះបណ្តាលមានរយៈពេលបីឆ្នាំ ពីជំនាន់ទី១ ដល់ជំនាន់ទី៥
- ចាប់ពីឆ្នាំ១៩៩៦ ការបណ្តុះបណ្តាលមានរយៈពេលពីរឆ្នាំ ពីជំនាន់ទី៦ រហូតដល់បច្ចុប្បន្ន។
២. ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ
- ចាប់ពីឆ្នាំ២០១៨ ការបណ្តុះបណ្តាលមានរយៈពេល៤ឆ្នាំ។
⮚ ប្រភេទសញ្ញាបត្រ
១. កម្រិតមូលដ្ឋាន
- ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ ពីជំនាន់ទី១ និងជំនាន់ទី២ សញ្ញាបត្រគ្រូមធ្យមសិក្សាបឋមភូមិអប់រំកាយ និងកីឡា កំរឹត១
- ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ពីជំនាន់ទី៣ ដល់ជំនាន់ទី១៥ សញ្ញាបត្រគ្រូមធ្យមសិក្សាបឋមភូមិអប់រំកាយ និងកីឡា
- ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤ ពីជំនាន់ទី១៦ ដល់ជំនាន់ទី៣១ សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន
២. កម្រិតបរិញ្ញាបត្រ
- ចាប់ពីឆ្នាំ២០២៣ សញ្ញាបត្របរិញ្ញាអប់រំ ឯកទេសអប់រំកាយ
កម្រងរូបភាព
ទីតាំង
ផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
ប្រវត្តិ
វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើមឡើយមានឈ្មោះថា «សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា» បានបង្កើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៨៨ តាមសេចក្តីសម្រេចលេខ៖ ១២សសរ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ចំណុះក្រសួងឃោសនាការ និងវប្បធម៌ ដែលមានថ្នាក់ស្មើមន្ទីរនានាជុំវិញខេត្ត និងមានទីតាំងដំបូងស្ថិតអគារអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ហើយទីតាំងថ្នាក់រៀន និងកន្លែងស្នាក់នៅរបស់គរុសិស្ស ស្ថិតនៅអគារផ្នែកខាងត្បូងនៃអាងហែលទឹក។
មកដល់ខែកក្កដា ឆ្នាំ១៩៩២ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរទីតាំងពីពហុកីឡដ្ឋានជាតិ មកតាំងនៅសាលានយោបាយ វប្បធម៌ និងមុខជំនាញ (អតីតសាលាបឋមសិក្សាតេជោដំឌិន) ដោយរក្សាទីលានហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិដដែល។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៣ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរពីក្រសួងវប្បធម៌ និងសិល្បៈមកស្ថិតក្រោមក្រសួងកិច្ចការនារី យុវជន និងកីឡា និងបន្ទាប់មកបានប្តូរពីក្រសួងកិច្ចការនារី យុវជន និងកីឡា មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡារហូតដល់សព្វថ្ងៃនេះ។
ឈ្មោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ហើយមានទីតាំងនៅពហុកីឡដ្ឋាជាតិដែលពេលនោះសាលាមធ្យមសិក្សាអប់រំកាយ និងកីឡា ថ្នាក់ស្មើនឹងការិយាល័យរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
នៅឆ្នាំ២០០៣ ទើបផ្លាស់ប្តូរមកនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ចក្ខុវិស័យ
ប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលធនធានមនុស្សផ្នែកអប់រំកាយ និងកីឡា កម្រិតឧត្តម និងក្រោយឧត្តមសិក្សា ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងឧត្តមភាពលើវិស័យអប់រំកាយ និងកីឡា។
បេសកកម្ម
ដើម្បីសម្រេចបានចក្ខុវិស័យខាងលើវិទ្យស្ថានជាតិអប់រំកាយនិងកីឡា មានបេសកម្មដូចខាងក្រោម៖
១-បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំកាយ និងកីឡាប្រកបដោយគុណភាព
២-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងក្នុងវិស័យអប់រំកាយ និងកីឡាស្របតាមស្តង់ដាគុណវុឌ្ឍជាតិ
៣-បង្កើតគោលការណ៍លើកទឹកចិត្ត និងទាក់ទាញធនធានមនុស្សជំនាញដែលចាំបាច់សម្រាប់វិស័យអប់រំកាយ និងកីឡា
៤-លើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ផ្លាស់ប្តូររបកគំហើញ និងចំណេះដឹងក្នុងវិស័យអប់រំកាយ និងកីឡា
ដើម្បីអភិវឌ្ឍសមត្ថភាពប្រកួតប្រជែងរបស់គ្រូ និងនិស្សិត
៥-បង្កើនការស្រាវជ្រាវ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវផ្នែកអប់រំកាយ និងកីឡា។
ទំនាក់ទំនង
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 23 មេសា 2026 នៅម៉ោង 7:27 AM