សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប
សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប

សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប

លោក ឈត់ ឆៀង

លោក ឈត់ ឆៀង

នាយកសាលា

សាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាបជាគ្រឹះស្ថានអប់រំគ្រូបង្រៀនចាប់ពីវគ្គខ្លីវគ្គគរុ.៧+១ វគ្គបំពេញរូបមន្ត៧+១ វគ្គ៨+២ វគ្គ៩+២ វគ្គ១១+២ និងសព្វថ្ងៃកំពុងបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២+២ ដែលមានលោក ឈត់ ឆៀង ជានាយកសាលា។

ទីតាំង

អាសយដ្ឋាន៖ ស្ថិតរុក្ខវិថីព្រះសីហនុ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

ប្រទេសកម្ពុជាបានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។ បន្ទាប់ពីប្រទេសជាតិបានរំដោះផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី០៧ខែមករាឆ្នាំ១៩៧៩ គ្រប់វិស័យត្រូវបានស្ដារ និងកសាងឡើងវិញជាបណ្ដើរៗក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពមួយ។ ថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០ មណ្ឌលគរុកោសល្យ និង វិក្រឹតការខេត្តសៀមរាប-ឧត្ដរមានជ័យបានបើក ឡើងជាបណ្ដោះអាសន្ន នៅបរិវេណវត្តដំណាក់ ក្នុងស្ថានភាព ខ្វះខាតគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងសំណូមពរនិងជាបន្ទាន់។ ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៨១ មណ្ឌលគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប-ឧត្ដរមានជ័យត្រូវបានប្ដូរទី តាំងមកអតីតសាលាឯកជនចិន (សាខាវិទ្យាល័យសៀមរាបចន្លោះឆ្នាំ១៩៧០-៧៥)បច្ចុប្បន្នជា មជ្ឈមណ្ឌល អាទីសង់អង្គរ។ ថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៨៨-បច្ចុប្បន្ន មណ្ឌលនេះត្រូវបានប្ដូរទីតាំងមក អតីតវិទ្យាល័យសុរិយាវរ្ម័នទី២ សាង    សង់ក្នុងទសវត្សទី៦០(ឆ្នាំ១៩៥២) ជាទីតាំងបច្ចុប្បន្ន ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបតាម បណ្ដោយផ្លូវទៅកាន់រាជធានី អង្គរ(រុក្ខវិថីព្រះសីហនុ) ។

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាបបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

វគ្គអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 13 កក្កដា 2026 នៅ​ម៉ោង 4:46 AM