សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម

សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម

About

សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម ជាគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមត្តេយ្យសិក្សាមកពីទូទាំងរាជធានី-ខេត្ត ដែលមានលោក ប៉ាត់ គឹមនីន ជានាយកសាលា។

លោក ប៉ាត់ គឹមនីន
លោក ប៉ាត់ គឹមនីន

Director

Photo gallery

Location

អាសយដ្ឋាន៖ ស្ថិតនៅអគារលេខ២០១នៃមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម ស្ថិតនៅអគារលេខ២០១ មហាវិថីព្រះនរោត្តម ក្នុងសង្កាត់បេងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

  • ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧៥ ជាអតីតសាលាបឋមសិក្សាចៅពញ្ញាហុក នាយកសាលាគឺលោក    វ៉ែន ឈុំ ។
  • ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបប៉ុលពត សាលានេះត្រូវបិទទ្វារទាំងស្រុង។ ប៉ុលពត ប្រើប្រាស់សាលានេះជាកន្លែងបង្រៀនកម្មាភិបាលខ្មែរក្រហម។
  • ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាទីតាំងកងទ័ព និងជំនាញការវៀតណាម។
  • ឆ្នាំ១៩៨៥ ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តមហ៊ុន សែនប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី បានរៀបចំបង្កើតសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យ មជ្ឈិម តាមសេចក្តីសម្រេចលេខ ២០៦ ស.ស.រ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨៥។
  • ឆ្នាំ១៩៨៧ ចាប់ដំណើរការបណ្តុះបណ្តាលគ្រូមត្តេយ្យសិក្សាទូទាំងប្រទេសរហូតដល់បច្ចុប្បន្ន។
  • ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ដឹកនាំដោយលោកជំទាវ រស់ម៉ាន ប៉ែនណាវុឌ ជាប្រធានគណៈគ្រប់គ្រងសាលា។
  • ឆ្នាំ១៩៩៣ ដល់ ខែមីនា ឆ្នាំ២០១៧ ដឹកនាំដោយលោកស្រី ប្រាក់ សូលីដា ជានាយិកាសាលា ។
  • ឆ្នាំ២០១៧ តាមប្រកាសលេខ ៣៣៨ អយក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដឹកនាំដោយលោក ប៉ាត់ គឹមនីន ជានាយកសាលារហូតដល់បច្ចុប្បន្ន។

Vision

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

Mission

ដើម្បីសម្រេចបាននូវចក្ខុវិស័យ គ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុសិស្ស-គរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាព ការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។

Contact

Last updated: May 27, 2026, 9:05 AM