DGTED

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែនខេត្តកណ្តាល

About

  • ឈ្មោះគ្រឹះស្ថាន៖           មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ហ៊ុន សែន ខេត្ត​កណ្តាល

  • លេខកូដគ្រឹះស្ថាន៖        ០៨២០០០០០០០១

  • ឈ្មោះនាយកគ្រឹះស្ថាន៖  លោក អឿ សុខម៉េង

លោក អឿ សុខម៉េង
លោក អឿ សុខម៉េង

Director

Photo gallery

Location

អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវជាតិលេខ ២១B ក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

  • ១៩៨១-១៩៨៤: ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្ដាល ក្នុងនាមជា​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ បើកវគ្គបំប៉នគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ រយៈពេលខ្លីក្នុងពេលវិស្សមកាល
  •  ១៩៨៧: មជ្ឈមណ្ឌលបានផ្ដាច់​ និងប្ដូរទីតាំងចេញពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល
  • ១៩៩៦: បានទទួលសេចក្ដីសម្រេចឲ្យប្ដូរឈ្មោះជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល
  • ២០២០ ដល់បច្ចុប្បន្ន បានអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ធនធានសម្ភារ (មានស្រាប់ និងបន្ថែមថ្មី) និងត្រៀមខ្លួនប្រែក្លាយទៅជាវិទ្យាស្ថានគរុកោសល្យនាពេលខាងមុខ។
  • បានបើកវគ្គបណ្តុះបណ្តាលគរុសិស្ស«១២+២»បាន៣២ជំនាន់ និងវគ្គបំប៉នគ្រូបង្រៀនកម្រិត
    មូលដ្ឋានបាន១៣ជំនាន់

Vision

មជ្ឈមណ្ឌលគរុកោសល្យនឹងក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឈានមុខគេកម្រិតតំបន់ និងសកលលោក ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព។

Mission

មជ្ឈមណ្ឌលគរុកោសល្យប្តេជ្ញាអនុវត្តការងារបណ្តុះបណ្តាលគ្រូបង្រៀនដោយឈរលើគោលការណ៍ៈ

  • សហប្រតិបត្តិការ
  • គុណភាព
  • គំនិតច្នៃប្រឌិត
  • ការបង្កើតថ្មី
  • តម្លាភាព
  • វប្បធម៌សន្តិភាព
  • ការទទួលខុសត្រូវ
  • ការអប់រំដើម្បីអភិវឌ្ឍប្រកបដោយចីរភាព

Contact

Last updated: May 27, 2026, 8:33 AM