
សាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង
About
បច្ចុប្បន្នសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀងជាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២+២ មានលេខកូដសាលា ២០២២០០០០០០១ ដែលមានលោក សៅ ស៊ីថា ជានាយកសាលា។

Director
Photo gallery
Location
អាសយដ្ឋាន៖ ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
History
សាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង បង្កើតឡើង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ១៩៨០ ដោយបានរៀបចំប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាព លោក ផៃ ផេង នាយករងសាលាគរុកោសល្យ និងវិក្រឹតការមជ្ឈិម (តំណាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា)។ ចំពោះទីតាំងទីចាត់ការសាលាគរុកោសល្យដំបូងស្ថិតនៅអគារទីចាត់ការវិទ្យាល័យស្វាយរៀងបច្ចុប្បន្ន ដែលពេលនោះពុំទាន់បង្កើតវិទ្យាល័យស្វាយរៀងទេ គឺមានតែសាលាកម្រិតសិក្សាទី២ ក្នុងទីរួមខេត្តស្វាយរៀង ដែលមានទីចាត់ការនៅបន្ទប់ខាងលិចនៃអគារខាងត្បូងទីចាត់ការសាលាគរុកោសល្យ។ លុះមកដល់ឆ្នាំ ១៩៨៤ មន្ទីរអប់រំបានបង្កើតសាលាកម្រិតសិក្សាទី៣ស្វាយរៀងមួយទៀត ដែលមានគណៈគ្រប់គ្រងដោយឡែកពីសាលាកម្រិតសិក្សាទី២។ ខណៈពេលនោះថ្នាក់ដឹកនាំមន្ទីរអប់រំក៏សម្រេចដកយកទីចាត់ការសាលាគរុកោសល្យធ្វើជាទីចាត់ការសាលាកម្រិតសិក្សាទី៣វិញ ដោយប្ដូរទីចាត់ការសាលាគរុកោសល្យមកទីតាំងអគារផ្ទះសំណាក់គ្រូបារាំង ស្ថិតនៅប៉ែកខាងលិចឈៀងខាងជើងរហូតសព្វថ្ងៃ។
Vision
កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។
Mission
ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖
-
អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតប បរិវត្តកម្មអប់រំ
-
លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
-
ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន
Contact
- Phone Number:
- 012 208 720, 016 954 536
- Telegram:
- https://t.me/+85512208720
Last updated: May 27, 2026, 9:01 AM