DGTED

សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ

About

សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ

ដែលមានលេខកូដ ០៦២២០០០០០០១ ជាគ្រឹះស្ថានអប់រំគ្រូ

បង្រៀនដែលកំពុងបណ្តុះបណ្តាលគ្រូបង្រៀនបឋមសិក្សាដោយ

មាន លោក ហ៊ុយ ឃាង ជានាយកសាលា។

លោក ហ៊ុយ ឃាង
លោក ហ៊ុយ ឃាង

Director

Photo gallery

Location

សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ មានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

History

  • សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ បានបង្កើតឡើងតាមសេចក្តីណែនាំលេខ ៧១៨/០៣មចខ/កធ​ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨០ របស់គណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត កំពង់ធំ តាមកាណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាលានេះបានផ្លាស់ប្ដូរទីតាំង ៣ដងរួចមកហើយ។ លើកទី១នៅសាលាមត្តេយ្យ ស្ថិតនៅក្នុងទីរួមខេត្ត (គឺមន្ទីរអប់រំ បច្ចុប្បន្ន) ដោយសារតម្រូវការ បើកវគ្គបំប៉នសិក្ខាកាមជាគ្រូបឋមសិក្សា តាមរបៀបស្នាក់នៅអន្តេវាសិកដ្ឋានសាលាបានផ្លាស់ប្តូរទីតាំងចាស់ មកអតីតវិទ្យាល័យកំពង់ធំវិញ នៅខែកញ្ញា ឆ្នាំ១៩៨០។ អាស្រ័យដោយមានការរីកចម្រើនលើ វិស័យអប់រំនៅគ្រឹះស្ថានមធ្យមសិក្សា សាលាគរុកោសល្យបានផ្ទេរទីតាំងពីវិទ្យាល័យកំពង់ធំមកទីតាំងថ្មីគឺអតីតសាលាកម្រិតសិក្សាទី៣ ប្រចាំខេត្តនៅក្នុងឆ្នាំសិក្សា ១៩៩៣-១៩៩៤ រហូតមកដល់សព្វថ្ងៃ ដែលស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦A មានចម្ងាយពីភ្នំពេញ ១៦៨គីឡូម៉ែត្រ មានផ្ទៃដីសរុប ៣៧,០៥០ម៉ែត្រការ៉េ។

  • សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្ត កំពង់ធំ បានចាប់កំណើតឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨០ ដែលមានសមាសភាពគណៈគ្រប់គ្រងសាលាចាប់តាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្នមាន៖

    • ពីឆ្នាំ១៩៨០ដល់១៩៨២៖ លោក ជា ជឿន ជានាយក លោក អ៊ុក ទក់ ជានាយករង

    • ឆ្នាំ១៩៨១ លោក អ៊ុក ទក់ នាយករងបានផ្លាស់ទៅបំពេញភារកិច្ចនៅភ្នំពេញ។

    • ឆ្នាំ១៩៨២ លោកជា ជឿន ត្រូវបានមកជំនួស លោក ជួន ស៊ុនហួ ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ដែលត្រូវប្តូរតំណែងទៅជាប្រធានតុលាការ។

    • ឆ្នាំ១៩៨៣ លោក លុក សម្បត្តិ ត្រូវបានតែងតាំងជានាយក ក្នុងឆ្នាំដដែល​លោកលុកសម្បត្តិ​​ ត្រូវបានផ្លាស់ទៅបម្រើការនៅគណៈឃោសានាអប់រំខេត្ត។

    • ឆ្នាំ១៩៨៤ លោក សុង ងួន ជានាយក  លោក ឡាយ ថាន់ ជានាយករង លោក ឈុយ ប៉េង ជានាយករង។

    • ឆ្នាំ២០០៤ លោក ឈុយ ប៉េង នាយករង ចូលនិវត្តន៍ លោក ឡាយ ថាន់ ទៅបម្រើការនៅកម្មវិធីសិលា។

    • ឆ្នាំ២០០៥ លោក សុង ងួន ជានាយក ចូលនិវត្តន៍។

    • ឆ្នាំ ២០០៥ លោស្រី ងួន ផល្លី ជានាយិកា លោក ចែម ហុង ជាយករង លោក ហ៊ុយ ឃាង ជានាយករង។

    • ឆ្នាំ២០១៨ លោក ហ៊ុយ ឃាង ជានាយក លោក ចែម ហុង ជានាយរង លោកស្រី សុទ្ធ សុខនីនជានាយិការង រហូតដល់បច្ចុប្បន្ន។

Vision

កសាងគ្រូបង្រៀនឱ្យមានសមត្ថភាព មនសិការវិជ្ជាជីវៈ សីលធម៌ និងគុណធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព។

Mission

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន ៣គឺ៖

  • អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

Contact

Last updated: May 27, 2026, 8:45 AM