
សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល
About
គ្រឹះស្ថានអប់រំគ្រូបង្រៀនចាប់ពីបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចាប់ពី ១ ខែ ដល់ ៣ ខែ ក្នុងឆ្នាំ(១៩៨០-១៩៨២)មានរូបមន្តប្រព័ន្ធបណ្តុះបណ្តាលដូចតទៅ៖
-
រូបមន្ត ៧+១ (១៩៨២-១៩៨៧)
-
រូបមន្ត ៨+១ (១៩៨៧-១៩៨៩)
-
រូបមន្ត ១១+២ (១៩៨៨-១៩៩៤)
-
រូបមន្ត ៩+២ (១៩៩៣-១៩៩៩)
-
រូបមន្ត ១២+២ (១៩៩៨-បច្ចុប្បន្ន)
-
រូបមន្ត ១២+ឆ្នាំ២០២៥ តទៅសាលាត្រៀមការអនុវត្ត៖ រូបមន្ត ១២+៤ និងបរិញ្ញាបត្រ + ១
ការគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល ដោយ លោក និន ចាន់ណន ជានាយកសាលា

Director
Photo gallery
Location
អាសយដ្ឋាន៖ ស្ថិតនៅលើផ្លូវលេខ ២១A ភូមិ តាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
History
សាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្តាល មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២១ A ស្របតាមសួនច្បារក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ ចាប់តាំងពីពេលត្រូវបានសាងសង់រួចនៅឆ្នាំ១៩៦០មក សាលាត្រូវបានប្រើប្រាស់ជាកន្លែងផ្តល់សេវាផ្សេងៗតាមសម័យកាលដូចខាងក្រោម៖
- ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០ ជាអនុវិទ្យាល័យរាស្ត្រនិយមព្រះសីហនុ និងសាលាបឋមសិក្សាតាខ្មៅ
- ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ជាវិទ្យាល័យតាខ្មៅ និងសាលាបឋមសិក្សាតាខ្មៅ
- ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ជាមន្ទីរពេទ្យនិងមន្ទីរឃុំឃាំងនៃរបបកម្ពុជាប្រជាធិបតេយ្យ
- ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២ ជាសាលានយោបាយរបស់ឃោសនាអប់រំខេត្តកណ្ដាល
- ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៣ ជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាលនិងសាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល
- ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៦ ជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាលនិងសាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល និងសាលាបឋមសិក្សាអនុវត្តន៍ខេត្តកណ្ដាល។
- ពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ជាសាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្ដាល និងសាលាបឋមសិក្សាអនុវត្តន៍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តកណ្តាល
Vision
កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។
Mission
ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖
-
អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
-
លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
-
ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន
Contact
- Phone Number:
- 012 933 776
- Email:
- ninchannan@gmail.com
- Telegram:
- https://t.me/+85512933776
- Facebook Page:
- សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្ដាល
Documents
Last updated: May 27, 2026, 8:42 AM