សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ

About

ឈ្មោះគ្រឹះស្ថាន៖ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ

  • លេខកូដគ្រឹះស្ថាន៖ 99160026000

  • ឈ្មោះនាយកគ្រឹះស្ថាន៖ លោក សុខ ធាវី

លោក សុខ ធាវី
លោក សុខ ធាវី

Director

Photo gallery

Location

អាសយដ្ឋាន៖ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

សាលាគរុកោសល្យ និងវិក្រឹការខេត្តព្រះសីហនុ បានចាប់ឡើងតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៨១៖

ក-ទីតាំង និងអាសយដ្ឋានសាលា

  • ទីតាំងនិងអាសយដ្ឋានទី១៖ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៨១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩០ មានទីតាំងនៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

  • ទីតាំងនិងអាសយដ្ឋានទី២៖ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៨ មានទីតាំងស្ថិតនៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ និងចុងក្រោយទីតាំងនៅដដែល តែផ្លាស់ប្តូរអាសយដ្ឋាន    តាមរយៈសមាហរណកម្មរបស់រាជរដ្ឋាភិបាលពីខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មកក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឆ្នាំ២០០៨ ដូចនេះគិតចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន សាលាអាសយដ្ឋានស្ថិតនៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ខ-ប្រវត្តិនៃការគ្រប់គ្រង និងការបណ្តុះបណ្តាល

  • ប្រវត្តិនៃការគ្រប់គ្រង
  • ឆ្នាំ១៩៨១ ដល់ដើមឆ្នាំ១៩៨២  នាយក           លោក  ហេហ៊ី ឈន

                                              នាយករង       លោក  ចេង គឹមសេង

  • ឆ្នាំ១៩៨២ ដល់ចុងឆ្នាំ១៩៨៣   នាយក           លោក  ចេង គឹមសេង

                                                               នាយករង       លោក  យុត ហយ

  • ឆ្នាំ១៩៨៤ ដល់ឆ្នាំ២០០៤        នាយក           លោក  យុត ហយ

                                              នាយករង       លោក  សោ បេងវិទ្យា

  • ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤        នាយក           លោក  យុត ហយ

                                              នាយករង       លោក  សោ បេងវិទ្យា

                                              នាយករង       លោក  សុខ ធាវី

  • ឆ្នាំ២០០៤ ដល់ឆ្នាំ២០១២       នាយក           លោក សោ បេងវិទ្យា

                                              នាយករង       លោក  សុខ ធាវី

                                              នាយករង       លោក  សន សុផានី

  • ឆ្នាំ២០១២ ដល់ឆ្នាំ២០១៩       នាយក           លោក  សុខ ធាវី

                                              នាយករង       លោក  សន សុផានី

                                              នាយិការង      លោកស្រី ឯម វុឌ្ឍានី

  • ឆ្នាំ២០១៩ ដល់២០២១          នាយក           លោក  សុខ ធាវី

                                              នាយករង       លោក  សន សុផានី

  • ឆ្នាំ២០២១ ដល់បច្ចុប្បន្ន          នាយក           លោក  សុខ ធាវី

                                              នាយករង       លោក  សន សុផានី

                                              នាយិការង      លោកស្រី កៀង សូលីដា

     

  • ប្រព័ន្ធបណ្តុះបណ្តាល

ល.រ.

ជំនាន់

ឆ្នាំសិក្សា

ប្រភេទក្របខណ្ឌ

ប្រភេទ

បណ្តុះបណ្តាល

1

ជំនាន់ទី១ ដល់ ទី៣

រយៈខ្លី

គ្រូបឋមសិក្សា

៣ខែកន្លះ

2

ជំនាន់ទី៤ ដល់ ទី៨

១៩៨៥ - ១៩៩០

គ្រូបឋមសិក្សា

8 + 1

3

ជំនាន់ទី៩ ដល់ ទី១១

១៩៩០ - ១៩៩៤​

គ្រូបឋមសិក្សា

8​​ + 2

4

ជំនាន់ទី១២ ដល់ ទី១៥

១៩៩៣ - ១៩៩៨

គ្រូបឋមសិក្សា

11 + 2

5

ជំនាន់ទី១៦ ដល់ ទី១៩

១៩៩៧ - ២០០២

គ្រូបឋមសិក្សា

12 + 2

6

ជំនាន់ទី២០

២០0១ - ២០០៣

គ្រូបឋមសិក្សា

9 + 2  និង 12 + 2

7

ជំនាន់ទី២១ ដល់ ទី៤០

២០០២ - បច្ចុប្បន្ន

គ្រូបឋមសិក្សា

12 + 2

Vision

ជាគ្រឹះស្ថានឧត្តមភាពក្នុងការបណ្តុះបណ្តាលគ្រូ ប្រកបដោយ ស្ដង់ដាវិជ្ជាជីវៈ សីលធម៌ និងនវានុវត្តន៍។

Mission

  • ខិតខំទាក់ទាញសហគមន៍ អង្គការដៃគូ អាណាព្យាបាលសិស្ស អ្នកមានសមត្ថភាព និងជំនាញ មកចូលរួមសកម្មភាពគាំទ្រអភិវឌ្ឍជំនាញទន់ ជំនាញរឹង ដល់គណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និងគរុសិស្ស។

  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាលាតាមកម្រិតស្តង់ដា បំពេញតួនាទីគ្រប់ជ្រុងជ្រោយ ទំនើបកម្ម គាំទ្រដល់ការងារផ្តល់សេវាបណ្តុះបណ្តាលគ្រូបង្រៀន។

  • លើកកម្ពស់ជាប្រចាំលើគុណភាព ប្រសិទ្ធភាពការងារ និងសេវាកម្ម ពិសេសការធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងបុគ្គលិក។

  • លើកកម្ពស់ការអភិវឌ្ឍគុណវុឌ្ឍិ និងការសិក្សាស្រាវជ្រាវជាប្រចាំ ត្រៀមឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីៗ។

  • ធ្វើបរិវត្តន៍កម្មលើការបង្រៀននិងរៀនតាមបែបឌីជីថល។

  • បណ្តុះស្មារតីមនុស្សសកលដល់គរុនិស្សិត និងការអប់រំបរិយាបន្ន។

  • អប់រំគរុនិស្សិតឱ្យមានសមត្ថភាពពេញលេញមុនចេញទៅបម្រើការងារ ប្រកបដោយវិធីសាស្ត្របង្រៀនថ្មីៗ ច្នៃប្រឌិត រស់រវើក និងមានគរុកោសល្យក្នុងការបង្រៀន។

  • ផ្តល់ការគាំទ្រនិងផ្តល់រង្វាន់លើកទឹកចិត្តដល់គរុនិស្សិត គ្រូឧទ្ទេស និងបុគ្គលិកពូកែនិងមានស្នាដៃ។

  • ធ្វើឱ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

Contact

Last updated: May 27, 2026, 8:57 AM