
សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ
About
សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ លេខកូដ 21220000000 លោក ហង់ សំអឿន ជាប្រធានគណៈគ្រប់គ្រងសាលា។

Director
Photo gallery
Location
សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បច្ចុប្បន្នសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ មានផ្ទៃដីសរុប ២៩,៤១៣ ម៉ែត្រការេ ដែលមានព្រំប្រទល់ខាងកើតទល់ផ្លូវកៅស៊ូខេត្ត ខាងលិចទល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខាងជើងជាប់មជ្ឍមណ្ឌលគរុកោសល្យភូមិភាគតាកែវ ខាងត្បូងទល់ផ្លូវជាតិលេខ២។ - ទីតាំងសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវក្នុង Google Map (https://maps.app.goo.gl/d8Vu3zGMuwGjNfbf7?g_st=atm)
History
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីគំនរផេះផង់ ដែលបន្សល់ទុកដោយរបបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុល ពត ។ ធនធានមនុស្ស និងធនធានរូបវន្តនានា ត្រូវបានជំរុញកសាងយ៉ាងសកម្មដើម្បីបំពេញតម្រូវការជាបន្ទាន់របស់ប្រទេសជាតិ។
សកម្មភាពបានកើតឡើងយ៉ាងផុលផុសគ្រប់ទីកន្លែងទូទាំងប្រទេស។ គ្រូបង្រៀន អ្នកចេះដឹងដែលសេសសល់ពីការកាប់សម្លាប់ បានស្ទុះស្ទាចូលបម្រើវិស័យអប់រំវិញដោយគ្មានគិតពីប្រាក់កម្រៃ ប្រាក់ខែអ្វីទាំងអស់ គឺក្នុងបំណងចង់ឱ្យកុមារបានរៀនសូត្រ។ សាលារៀនជាច្រើនបានដំណើរការឡើងវិញ តែស្ថិតក្នុងសភាពដ៏សែនលំបាកក្រៃលែង។ សាលារៀនដំណើរការដោយគ្មានកម្មវិធីសិក្សា ខ្វះថ្នាក់រៀន កន្លែងខ្លះមានបន្ទប់រៀនតែគ្មានតុ កៅអី ក្តារខៀន សៀវភៅ ខ្មៅដៃ ប៊ិក ដីសអ្វីទាំងអស់ គឺបាតដៃទទេសុទ្ធសាធ។ ប្រឈមនឹងបញ្ហានេះ ថ្នាក់ដឹកនាំក៏ដូចប្រជាជនកម្ពុជាទូទាំងប្រទេសបានប្រញាប់ប្រញាល់ ប្រមូលធនធានដែលមាននៅសេសសល់ និងជំរុញសកម្មភាពវិស័យអប់រំឱ្យមានដំណើរការឡើង។
សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ត្រូវបានបង្កើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៩ ដើម្បីធ្វើវិក្រឹតការគ្រូបង្រៀនរយៈពេលខ្លី និងក្រោយមកទើបមានសេចក្តីសម្រេចឱ្យបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតសិក្សាទី១ រយៈពេលវែងនៅឆ្នាំ១៩៨៣ (តាមសេចក្តីសម្រេចលេខ៤៨ សសរ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៨៣ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី) សព្វថ្ងៃមានភារកិច្ចបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា ១២+២
និងកំពុងត្រៀមខ្លួនបំពេញភារកិច្ចបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា ១២+៤ បន្តទៀតផងដែរ។
Vision
សាលាគរុកោសល្យ និង វិក្រឹតការខេត្តតាកែវ ជាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនមានគុណភាព ខ្ពស់។
ប្រែក្លាយសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលគ្រូបឋមសិក្សាប្រកបដោយគុណភាព ប្រសិទ្ធភាព និងឧត្ដមភាព
Mission
-
ការរៀបចំសួននៅតាមមុខបន្ទប់រៀន នៅមុខទីចាត់ការ នៅអន្តេរវា
-
អភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំតាមគ្រប់រូភាពលើកកម្ពស់ការងារស្វ័យសិក្សា និងស្រាវជ្រាវ។
-
ពង្រឹងការងារដឹកនាំគ្រប់គ្រង។
-
កែលម្អបរិស្ថានសាលា ទំនើបកម្មបច្ចេកវិទ្យា បម្រើឱ្យការបង្រៀន និង រៀន។
-
បណ្ដុះបណ្ដាលធនធានគ្រូប្រកបដោយឧត្តមភាព។
-
អភិវឌ្ឍសមត្ថភាពជាប្រចាំ ស្របតាមសម័យបច្ចេកវិទ្យាឌីជីថល ។
Contact
- Facebook Page:
- សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ
Last updated: May 27, 2026, 9:27 AM