DGTED

សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់

About

ឈ្មោះគ្រឹះស្ថាន៖ សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់

លេខកូដគ្រឹះស្ថាន៖ ១០០១៦១០០០០

ឈ្មោះនាយកគ្រឹះស្ថាន៖ អោក ធីរ៉ា

លោក អោក ធីរ៉ា
លោក អោក ធីរ៉ា

Director

Photo gallery

Location

អាសយដ្ឋាន៖ ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់ ជាគ្រឹស្ថានបណ្ដុះបណ្ដាល គ្រូបង្រៀន កម្រិតបឋមសិក្សា។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់ បង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨០ មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យពោធិ៍សាត់ បន្ទាប់មកនៅឆ្នាំ២០០០សាលាបានប្តូរទីតាំងមកស្ថិតនៅភូមិសាលាគំរូ ដែលមានទំហំផ្ទៃដី ៣៣៦00ម៉ែត្រការ៉េ។​ កាលពីជំនាន់សង្គមរាស្ត្រនិយមនាទស្សវត្សទី ៦០-៧០ សាលានេះ មានឈ្មោះថា សាលាបឋមសិក្សាគំរូ ហើយក្រោយពីសង្គ្រាមរ៉ាំរ៉ៃអស់ជាង មួយទស្សវត្ស សាលានេះបានក្លាយជាមណ្ឌលហ្វឹកហ្វឺនយោធាប្រកបដោយអាវុទ្ធយុទ្ធភណ្ឌគ្រប់ប្រភេទ។​នៅក្នុងឆ្នាំ១៩៩៣ រដ្ឋអំណាចបានប្រគល់ឲ្យយោធាអ៊ុនតាក់ ស្នាក់នៅបណ្តោះអាសន្ន នៅពេលអ៊ុនតាក់ត្រូវបានបញ្ចប់ ពួកគេបានផ្ទេរទីតាំងនេះជាកន្លែងរបស់យោធាវិញ ក្រោយពីស្រុកទទួលបានសន្តិភាព យោធាបានប្រគល់ឱ្យសាលាវិញ ដោយបានជួសជុលក្រោមការឧបត្ថម្ភថវិកា (PASEC) ។

Vision

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈ ដោយមាន ការទទួលស្គាល់ពីសង្គម។

Mission

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បង៖

  • អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

Contact

Last updated: May 27, 2026, 9:03 AM