
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ខេត្តស្ទឹងត្រែង

លោក ស៊ើយ វង្សស៊ី
Director
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង
លេខកូដគ្រឹះស្ថាន: 1001340000
Photo gallery
Location
អាសយដ្ឋាន៖ ស្ថិតនៅផ្លូវលេខ ៦១ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានផ្ទៃដី សរុបចំនួន ៣៤,១០៧ m2 (ប្លង់ថ្មី)។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
History
ដើមឡើយសាលាមានឈ្មោះថា សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលបានចាប់ផ្តើម បង្កើតឡើងនៅឆ្នាំ ១៩៧៩ មានទីតាំងនៅឯអតីតសាលាឯកជនចិន ស្ថិតនៅខាងក្រោយវត្តកិត្តិយារ៉ាម (ហៅវត្ត កណ្តាល)។ ដើមឆ្នាំ១៩៨១ បានប្តូរទីតាំងមកនៅអតីតវិទ្យាល័យព្រះរាជបូជនីយកិច្ចវិញ (បច្ចុប្បន្នគឺជា វិទ្យាល័យ ព្រះរាជបូជនីយកិច្ចដដែល)។
យោងតាមសេចក្តីសម្រេចលេខ ១៣៦ អយក.សសរ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ១៩៨៤ របស់ក្រុម
ប្រឹក្សារដ្ឋមន្រ្តីនៃក្រសួងអប់រំ ស្តីពីការបើកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និង វិក្រឹតការខេត្តបានប្តូរឈ្មោះមកជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសានខេត្តស្ទឹងត្រែងវិញ ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលគ្រូបឋមសិក្សា នៅតំបន់ភូមិភាគឦសាន ដែលកាលនោះមានគរុសិស្សមកពីខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។
ក្នុងឆ្នាំសិក្សា ១៩៩៣-១៩៩៤ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែងបានប្តូរ ទីតាំងមកនៅវិទ្យាល័យ ១៩ ឧសភាវិញ (ទីតាំងបច្ចុប្បន្ន) ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានផ្ទៃដីសរុប ៣៨,១២២ម២ មានព្រំប្រទល់ខាងជើងជាប់នឹង ផ្លូវលេខ ២៨ និងផ្ទះប្រជាជន ខាងកើតជាប់នឹងផ្លូវលេខ ៦១ និងផ្ទះប្រជាជន ខាងត្បូងជាប់នឹងផ្លូវលេខ ៣៦ វត្តភ្នំ និងផ្ទះប្រជាជន និងខាងលិចជាប់នឹងផ្លូវលេខ ៦៣ និងសាលាខេត្ត (ដែលជាអតីតព្រលាន ពោធិព្រឹក្ស)។
Vision
កសាងគ្រូឲ្យមានចំណេះដឹង ជំនាញ ក្រមសីលធម៌ និងមានសមត្ថភាពអនុវត្តន៍វិជ្ជាជីវៈ ដោយមានការទទួលស្គាល់ពីសង្គម ។
Mission
ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់គ្រឹះស្ថានអប់រំគ្រូបង្រៀន មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែងបានកំណត់បេសកកម្មចម្បងចំនួន ៣ គឺ ៖
- អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ឲ្យមានគុណសម្បទា ពេញលេញ ដើម្បីឆ្លើយតបបរិវត្តកម្មអប់រំ។
- លើកកម្ពស់ការស្រាវជ្រាវអប់រំដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន។
- ផ្តល់សេវាដល់ សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។
Contact
Last updated: Apr 23, 2026, 4:09 AM