

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ
Director
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេបង្អស់ក្នុងប្រទេសកម្ពុជា លើផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ក្រោមឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត (ITSAKS) ក្រោមសហប្រតិបត្តិការជាមួយសហភាពសូវៀត ចាប់ពីឆ្នាំ ១៩៦៤ ដល់ ១៩៧៥ និងពីឆ្នាំ ១៩៨០ ដល់ ១៩៩១។
នៅក្នុងឆ្នាំ ១៩៩៣ វិទ្យាស្ថានត្រូវបានប្តូរឈ្មោះមកជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយត្រូវបានគ្រប់គ្រងដោយភាគីបារាំងរហូតដល់ឆ្នាំ ២០០៤។ ចាប់ពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានត្រូវបានគ្រប់គ្រង និងប្រតិបត្តិការដោយជនជាតិខ្មែរផ្ទាល់ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
Photo gallery
Location
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ), មហាវិថីសហព័ន្ធរុស្ស៊ី, សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, ភ្នំពេញ
History
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៦៤ មានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS) ។ វិទ្យាស្ថាននេះត្រូវបានផ្ដល់ជំនួយពីសហភាពសូវៀតរហូតដល់ឆ្នាំ ១៩៧៥ និងពី ១៩៨០ ដល់ ១៩៩១ ។ នៅឆ្នាំ ១៩៩១ សូវៀតបានបញ្ចប់ជំនួយទាំងស្រុងភ្លាមៗដល់វិទ្យាស្ថាន ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងគ្នាដើម្បី អភិវឌ្ឍវិទ្យាស្ថានបន្ត ដោយប្តូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាភាសាបារាំង (Institut de Technologie du Cambodge: ITC) ។
វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា (ITC) ជាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលគ្រប់គ្រងដោយទីភ្នាក់ងារឧត្តមសិក្សានៃក្រុមប្រទេសនិយាយភាសាបារាំង (Agence Universitaire de la Francophonie: AUF) ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ នៅក្នុងក្របខ័ណ្ឌនៃជំនួយឧបត្ថម្ភហិរញ្ញប្បទានរបស់ប្រទេសបារាំង (ក្រសួងការបរទេស និងស្ថានទូតបារាំង) ។
Vision
វិទ្យាស្ថានបាន និងនឹងពង្រីកខ្លួនឲ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈលំដាប់អន្តរជាតិដែលមានការបណ្តុះបណ្តាលលើ ពហុជំនាញ ផ្តល់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ជាអទិភាព បន្តផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែកវិទ្យាសា ស្រ្ត និងបច្ចេកវិទ្យា ជាមជ្ឈមណ្ឌលសម្រាប់ផ្ទេរបច្ចេកវិទ្យា និងជំនាញដល់សហគមន៍ជាតិ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។
Mission
- ផ្តល់ការអប់រំលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ដើម្បីប្រែក្លាយជាអ្នកបច្ចេកទេសដែលមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សមត្ថភាព សហគ្រិនភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងយល់ដឹងអំពីសង្គម និងមានឆន្ទៈខ្ពស់ក្នុងការទទួលភារកិច្ចដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង
- អភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យាដល់សហគមន៍ជាតិ ដើម្បីលើកស្ទួយសមត្ថភាពផលិតកម្ម និងសុខដុមនីយកម្ម។
Contact
Last updated: Apr 23, 2026, 7:28 AM