

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

លោក ព្រំ បូរ៉ាត
Director
សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលបានបណ្តុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមសិក្សា។
Photo gallery
Location
អាសយដ្ឋាន៖ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទំហំផ្ទៃដី ៤៨១៥៨ម៉ែត្រការ៉េ ខាងជើងជាប់ នឹងផ្លូវជាតិលេខ៧Aចាស់ មានទទឹងប្រវែង៦១២ម៉ែត្រ ខាងកើតជាប់នឹងផ្លូវជាតិ៧Aចាស់ ជាប់របងវិទ្យាល័យ ព្រះសីហនុ មានប្រវែង ៣១២ម៉ែត្រ ខាងត្បូងជាប់ ផ្លូវលំមាន ទទឹង ប្រវែង១១៤ម៉ែត្រ ខាងលិចជាប់ និងរបងសាលាពិការភ្នែក និងផ្លូវច្រកចូលមានបណ្តោយ ៣២៨ម៉ែត្រ(បណ្តោយនិងទទឹងមិនស្មើគ្នាមកពីសណ្ឋានដីវៀចតាមផ្លូវ)។
History
ទីកន្លែងសព្វថ្ងៃនេះ ពីដំបូងជាដីព្រៃដែលមានដើមឈើធំៗ លុះឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ទីកន្លែងនេះបានបង្កើតអាគារជាច្រើនខ្នង ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសម្តេចនរោត្តមសីហនុ ដោយមានជំនួយពីបរទេស គឺប្រទេសចិន ហើយបានដាក់ឈ្មោះថា សាកលវិទ្យាល័យភូមិន្ទកំពង់ចាម ។ លុះពីឆ្នាំ១៩៧០ ដល់១៩៧៥ ប្រទេសកម្ពុជាបានជួបប្រទះសង្គ្រាមដែលបានធ្វើឱ្យកន្លែងនេះក្លាយទៅជា សមរភូមិប្រយុទ្ធយ៉ាងខ្លាំង ធ្វើឱ្យអាគារទាំងអស់ខ្ទេចខ្ទីរស្ទើតែទាំងស្រុង ចំណែកដែលនៅសេសសល់គឺមានតែគ្រឹះអាគារ និងមានគ្រាប់បែកគ្រាប់មីនជាច្រើន ជាហេតុធ្វើឱ្យកន្លែងនេះទុកចោលរហូតដល់ឆ្នាំ១៩៧៩ ទើបគណកម្មាធិការខេត្តកំពង់ចាម បានប្រគល់ដី និងអាគារបែកបាក់ឱ្យមក សាលាគរុកោសល្យខេត្ត កំពង់ចាម។ អាគារគ្មានដំបូលតែសាលាពុំមានលទ្ធភាពសាងសង់ និងជួសជុលឡើងវិញ រហូតមកដល់ឆ្នាំ១៩៨៧ ទើបក្រសួងផ្តល់ថវិការរៀបចំជាបណ្តើរៗ បានចំនួន ៣អាគារ។ នៅឆ្នាំ១៩៩០ មានអង្គការ រ៉េដបាណា មកជួយសាងសង់លើគ្រឹះចាស់ និងជួសជុលបន្ថែម ចំពោះអាគារទ្រុឌទ្រោម ដែលសាងសង់ ដោយក្រសួងអបរំ បានរួចរាល់ជាស្ថាពរនៅឆ្នាំ១៩៩៩ ដែលមានអាគារចំនួន ១២ខ្នង និងបង្គន់ ២កន្លែង។ ឆ្នាំ២០០៤ មានអង្គការJHP បានសាងសង់អាគារពីរជាន់ចំនួនមួយខ្នង និងបង្គន់អនាម័យចំនួន៣បន្ទប់។ ឆ្នាំ២០០៦ អង្គការBETT បានសាងសង់អាគារស្នាក់នៅមួយខ្នង ២ជាន់ និងបង្គន់អនាម័យ ៨បន្ទប់ បន្ទប់ទឹក ២បន្ទប់ និងជួសជុលអាគារចាស់ដែលទ្រុឌទ្រោមចំនួន១១ខ្នង បង្គន់អានាម័យ ២កន្លែងទៀត។
Vision
បណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។
Mission
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សាលាបានកំណត់បេសកកម្មចម្បងចំនួន ៣ គឺ៖
- អប់រំគរុសិស្ស និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
- លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
- ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន
Contact
Last updated: Apr 23, 2026, 7:28 AM