វិទ្យាស្ថានគរុកោសល្យបាត់ដំបង
វិទ្យាស្ថានគរុកោសល្យបាត់ដំបង

វិទ្យាស្ថានគរុកោសល្យបាត់ដំបង

ឯកឧត្ដមបណ្ឌិត ជា រដ្ឋា

ឯកឧត្ដមបណ្ឌិត ជា រដ្ឋា

Director

វិទ្យាស្ថានគរុកោសល្យបាត់ដំបង ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលកំពុងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដែលមាន ឯកឧត្ដមបណ្ឌិត ជា រដ្ឋា ជានាយកវិទ្យាស្ថាន។

Photo gallery

Location

អាសយដ្ឋាន៖ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបង)។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

ចាប់ពីឆ្នាំ ២០១៧មក ​វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានចាប់បដិសន្ធិឡើងជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈអប់រំគ្រូបង្រៀនដែលមានឈ្មោះជាផ្លូវការថា «វិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប)» ហើយជាអក្សរឡាតាំង «Battambang Teaacher Education College (BTEC)» នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ និងមានការទទួលស្គាល់ជាផ្លូវការតាមអនុក្រឹតលេខ ៧២ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដំឡើងកម្រិតបណ្តុះ    បណ្តាលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបង និង សាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង ទៅជាវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ក្នុងការបង្កើតវិទ្យាស្ថាននេះ ក្រសួងអប់រំយុវជន និងកីឡា (អ.យ.ក) បានសហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈគម្រោងកសាងមូលដ្ឋានគ្រឹះសម្រាប់កសាងវិទ្យាស្ថានគរុកោសល្យ (E-TEC Project) ក្នុងការសិក្សាពីតម្រូវការ និងផ្តល់ការ​គាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរួមមានការសាងសង់អាគារ និងប្រតិបត្តិការវិទ្យាស្ថាន ចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩ តទៅ។ បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២​ វិទ្យាស្ថានបានបន្តបណ្តុះបណ្តាលដោយមានការដឹកនាំនិងគ្រប់គ្រងលើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤-២០២៨ ការកែលម្អកម្មវិធីសិក្សាថ្មីសម្រាប់​បណ្តុះបណ្តាលគ្រូកម្រិតបរិញ្ញាបត្រ+១ ការ      កសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិជាមួយក្រសួង ស្ថាប័ន សាកលវិទ្យាល័យជាតិនិងអន្តរជាតិ និងអង្គការដៃគូនានាដើម្បីស្វែងការគាំទ្រគម្រោងអភិវឌ្ឍនានានៅក្នុងវិទ្យាស្ថានក្នុងគោលបំណងប្រែក្លាយវិទ្យាស្ថានទៅជាមជ្ឈមណ្ឌលឧត្តមភាពលើវិស័យអប់រំជាពិសេសការប្រែក្លាយជាវិទ្យាស្ថានទៅជា “ស្តង់ដាសាលាគរុកោសល្យគំរូ”។ 

Vision

“ជាវិទ្យាស្ថានអប់រំគ្រូបង្រៀនឈានមុខគេក្នុងសតវត្សទី២១”

Mission

  • ការអប់រំ៖ អប់រំគរុសិស្ស គរុនិស្សិតនិងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាពសម្បទាពេញលេញ
  • ការស្រាវជ្រាវ៖ លើកកម្ពស់ការស្រាវជ្រាវអប់រំដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • សេវាសហគមន៍៖ ផ្ដល់សេវាសហគមន៍ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមសាលារៀន

Contact

Last updated: Apr 23, 2026, 4:26 AM