

វិទ្យាស្ថានជាតិអប់រំពិសេស

លោកជំទាវ នាង ផល្លា
Director
វិទ្យាស្ថានជាតិអប់រំពិសេស គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋសំខាន់មួយដែលផ្តល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋម
ភូមិ។ គ្រឹះស្ថាននេះមានតួនាទីដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យមានគុណសម្បទាដែល
ឆ្លើយតបនឹងនិន្នាការបរិវត្តន៍ឌីជីថល និងតម្រូវការបច្ចុប្បន្ននៃវិស័យអប់រំក្នុងសតវត្សទី២១។
វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានអប់រំគ្រូបង្រៀនមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជាដែលមានបេសកកម្មជាក់លាក់ក្នុងការអប់រំ ការស្រាវជ្រាវ និងការផ្ដល់សេវាសហគមន៍។ វិទ្យាស្ថានផ្ដោតសំខាន់លើការផ្ដល់វគ្គសិក្សា និងការបណ្ដុះបណ្ដាលគ្រូបង្រៀនឆ្លើយតបតាមតម្រូវការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ។
លោកជំទាវ នាង ផល្លា គឺជានាយកវិទ្យាស្ថានជាតិអប់រំពិសេស។ លោកជំទាវជាអ្នកដឹកនាំអប់រំមួយរូបដែលមានចក្ខុវិស័យ និងឆន្ទៈក្នុងការអភិវឌ្ឍវិស័យអប់រំ និងបានដឹកនាំវិទ្យាស្ថានស្របតាមចក្ខុវិស័យរបស់វិទ្យាស្ថាន គឺ "ជាគ្រឹះស្ថានអប់រំគ្រូបង្រៀនឈានមុខគេនៅសតវត្សទី២១”។
ការដឹកនាំរបស់លោកជំទាវ មានលក្ខណៈប្រកបដោយនវានុវត្តន៍ក្នុងការគាំទ្រការកែលម្អវិស័យអប់រំ។ លោកជំទាវផ្ដោតសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលគ្រូឧទ្ទេសឱ្យក្លាយជាគ្រូបង្រៀនដែលមានសមត្ថភាពឆ្លើយតបនឹងបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ននិងការអប់រំក្នុងសតវត្ស
ទី២១។
Photo gallery
Location
អាសយដ្ឋាន៖ ដីឡូតិ៍លេខ៤៥៩ ផ្លូវភ្នំពេញហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
History
នៅប្រទេសកម្ពុជា អង្គការគ្រួសារថ្មី គឺជាអង្គការដំបូងគេដែលធ្វើការដើម្បីកុមារដែលជួបការលំបាក។ ពួកគេបានចាប់ផ្តើមបង្កើតសាលាដំបូងសម្រាប់អ្នកពិការភ្នែកនៅឆ្នាំ១៩៩៤ ហើយក្រោយមកទៀតបានបង្កើតសាលាពិសេសចំនួន ៥ នៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១១ អង្គការគ្រួសារថ្មីបានចាប់ផ្តើមពិភាក្សាអំពីការផ្ទេរសាលាពិសេសទៅក្រសួងអប់រំ យុវជន និងកីឡា ហើយការផ្ទេរត្រូវបានធ្វើជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៩ នៅដើមឆ្នាំសិក្សា។
វិទ្យាស្ថានជាតិអប់រំពិសេស ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ តាមអនុក្រឹត្យលេខ១១៧ (MoEYS, 2017)។ ជាលទ្ធផលនៃការផ្ទេរសាលាពិសេសចំនួន ៥ របស់គ្រួសារថ្មីទៅក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីការផ្ទេរក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការសម្រេចចិត្តប្តូរឈ្មោះសាលាទាំង៥ទៅជាវិទ្យាល័យអប់រំពិសេសហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា។
Vision
ក្លាយជាវិទ្យាស្ថាននាំមុខក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពគ្រប់រូបក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិត។
Mission
-
អភិវឌ្ឍធនធានមនុស្សប្រកបដោយបរិយាបន្ន
-
អភិវឌ្ឍសម្ភារៈបច្ចេកទេសបង្រៀន និងរៀន
-
បង្កើតការស្រាវជ្រាវ និងភស្តុតាងសម្រាប់គាំទ្រការសិក្សា និងអភិវឌ្ឍគោលនយោបាយ
Contact
Last updated: Apr 23, 2026, 7:28 AM